ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់​ចូល​ម៉ូតូ​២​គ្រឿង​សុទ្ធតែ​ម៉ាក​សង់​ឆ្នាំ​2016 សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​

បុរស​២​នាក់​ចូល​ម៉ូតូ​២​គ្រឿង​សុទ្ធតែ​ម៉ាក​សង់​ឆ្នាំ​2016 សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​

ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ​បាន​នាំ​បក្សពួក​២​នាក់​ផ្សេងទៀត មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អស់​២​គ្រឿង​ម៉ាក​សង់​សុទ្ធតែ​ស៊េរី​២០១៦ ខណ​:​ដែល​ពួកគេ​ទាំងអស់គ្នា​នាំគ្នា​ទៅលេង​ល្បែង​ជល់​មាន់​មួយកន្លែង​ដោយ​បើកចំហរ នៅ​ចំណុច​ភូមិ​អូ​ល​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី ០៣ មករា ២០១៦​។​

 

សង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ ឈ្មោះ សុខ ប៊ុន​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិត ប្រាកដ នៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ​ទី ១​ឈ្មោះ ហុក លី​ឃៀង ហៅ​សៀង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ សាច់ជ្រូក មាន​ទីលំនៅ ភូមិ ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង និង​ម្នាក់ទៀត​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ហៅ ព្រឹម​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុ​របរ​កសិករ ភូមិ​ចុង​កោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ។​

 

 

​សមត្ថកិច្ច​បាន​បន្តថា​ក្នុងនោះ​សម្ភារៈ​ដែល​បាន​បាត់បង់ មាន​ម៉ូតូ​២​គ្រឿង ពណ៌​ខ្មៅ ម៉ាក​សង់​សេ​១២៥ សុទ្ធតែ​ស៊េរី​២០១៦ ទី​១ មាន​ពណ៌​ខ្មៅ លេខ​តួ និង​លេខ​ម៉ា​សី​ុ​ន 9443219 គ្មាន​ស្លាក​លេខ ជា​របស់​ឈ្មោះ ហុក លី​ឃៀង និង មួយគ្រឿង​ទៀត​មាន​ស្លាក​លេខ​ភ្នំពេញ​1FK-8923 ជា​របស់​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន​។​

 
​នៅក្នុង​ការឃាត់ខ្លួន​នោះដែរ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ មួយគ្រឿង​ជា​របស់​ជនសង្ស័យ ដែលមាន​ម៉ាក​ហុងដា​Scopy ពណ៌​ក្រហម (​គ្មាន​ពន្ធ​) ស្លាក​លេខ ភ្នំពេញ 1AY-0474 (​ស្លាក​លេខ​ក្លែងក្លាយ​) ។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២ បាន​យក​ម៉ូតូ មក​ផ្ញើ​នៅក្រោម​ផ្ទះ​របស់​ឈ្មោះ គុយ គួ​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រួច​ទៅ​មើល​គេ​លេង​ជល់​មាន់ ភ្លាមនោះ​ឈ្មោះ​សុខ ប៊ុន​ថា​ក៏បាន​យក​ម៉ូតូ ម៉ាក Scopy មក​ផ្ញើ​ដែរ រួច​ទៅ​មើល​គេ​ជល់​មាន់​ដូចគ្នា ។ មួយសន្ទុះ​ក្រោយមក ឈ្មោះ សុខ ប៊ុន​ថា ត្រលប់ យក​ម៉ូតូ​របស់ខ្លួន​ទៅយក​បក្ស​ពួកខ្លួន ដែល មិន​ស្គាល់ផ្លូវ បាន​មួយសន្ទុះ​ឈ្មោះ សុខ ប៊ុន​ថា ត្រលប់​មកវិញ ហើយ​បាន​ឌុប​បក្ស​ពួកខ្លួន ២​នាក់​ផ្សេងទៀត មិន​ស្គាល់ឈ្មោះ ស្លៀកពាក់​សុ​ី​វិល​មិន​ចាំ​ពណ៌ ខោអាវ ចូលមក​យក​ម៉ូតូ របស់​ឈ្មោះ ហុក លី​ឃៀង និង​ឈ្មោះ អ៊ំ ចាន់​បូ​រិ​ន ចេញ បាត់​នៅវេលា​ម៉ោង ១​និង​១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។ ចំណែក​ឈ្មោះ សុខ ប៊ុន​ថា ទៅ​មើល​គេ​ជល់​មាន់បាន​ប្រហែល មួយ​ម៉ោង ក៏​ជិះ​ម៉ូតូ Scopy​ចេញទៅ​បាត់ ។ លុះដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល ជនរងគ្រោះ​មកដល់​ពុំ​ឃើញ ម៉ូតូ របស់ខ្លួន ក៏​ស្រែក​ឆោឡោឡើង ពេលនោះ​ឈ្មោះ គុយ គួ​ន (​ម្ចាស់ផ្ទះ​) បាន​អះអាងថា​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី (​សុខ ប៊ុន​ថា​) និង​បក្សពួក ជា​អ្នកយក​ម៉ូតូ​ខាងលើ ។ នៅវេលា ម៉ោង ១៧ និង ៣០​នាទី​ថ្ងៃ​ដដែល ទើប​ជនរងគ្រោះ ប្តឹង មក​សមត្ថកិច្ច ។​

 
​ក្រោម​ពេល​ស្រាវជ្រាវ សមត្ថកិច្ច​នគរបាល​បានធ្វើ​ការសាកសួរ​ជនសង្ស័យ ប៉ុន្តែ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​អះអាងថា ខ្លួន មិនបាន​នាំ​បក្សពួក​មក​ធ្វើ កម្ម​ភាព​លួច​ម៉ូតូ​ខាងលើនេះ​ទេ ។​

 
​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកណ្តាល បាន​អនុញាតិ​អោយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សុខ ប៊ុន​ថា សិន​នៅវេលា​ម៉ោង ៦​និង​២០​នាទី ល្ងាច​ថ្ងៃ​ដដែល​នេះ ដើម្បី​បន្ត និង​ប្រមូលផ្តុំ​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី ៕fdss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya