ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន ឆ្លើយតប Comment ខ្លាំងៗ​ដល់​ក្រុម​អ្នក​និយម​ប្រឆាំង​សម្តេច​​លើ Facebook ​ប្រើពាក្យ​មិនសមរម្យ

សម្តេច​តេ​ជោ ហ៊ុន សែន ឆ្លើយតប Comment ខ្លាំងៗ​ដល់​ក្រុម​អ្នក​និយម​ប្រឆាំង​សម្តេច​​លើ Facebook ​ប្រើពាក្យ​មិនសមរម្យ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​ចុះសួរសុខទុក្ខ​លោក ញឹក ហួន «​អតីត​មិត្ត​រួម​អាវុធ​របស់​សម្តេច »​ដល់​គេហដ្ឋាន ដោយ​លោក​មាន​ជំងឺ​ជា​ទម្ងន់​។ ជាមួយ​ការចុះ​សួរសុខទុក្ខ​នេះ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​យុទ្ធ​មិត្ត​ឲ្យ​ខិតខំ​ព្យាបាល​ជំងឺ​របស់ខ្លួន​។ ដោយ​សម្តេច​តែង​នឹករលឹក​ជានិច្ច ដល់​យុទ្ធ​មិត្ត​រួម​សមរភូមិ​ជានិច្ច​»​។​

 
​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ដំណឹង​នេះ គឺ​បានបង្ហាញ​ការយកចិត្ត​ទុក​របស់​សម្តេច​តេ​ជោ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដើម្បី​ជំរុញ​ឲ្យ​ព្យាបាល​ជំងឺ​ឲ្យ​ជាសះស្បើយ ប៉ុន្តែ​បែរជា​មាន​ក្រុម​និយម​ប្រឆាំង​មួយចំនួន បាន​សរសេរ Comment រិះគន់​វាយប្រហារ​យ៉ាង​ព្រហើន ប្រើ​សំដី​អសុរោះ​គ្មាន​សីលធម៌ ចំពោះ​សម្តេច​ខុស​កាលទេស ខុសពេល​វេលា និង​ខុស​ប្រធានបទ​។ (​សូម​មើល Comment)

 
​ជាមួយ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន Comment ឆ្លើយតប​យ៉ាង​ធ្ងន់ៗ​ថា​៖ «​បើ​ក្មួយ​ឆ្កួត​ក៏​កុំ​ឆ្លៀត​ឆ្កួត​នៅ ពេល​បែប​នេះដែរ​។ ដោយសារ​ចរិត​ពាល​ទាំង​មេ​ទាំង​កូន​បែបនេះហើយ ទើប​សង្គម​ទទួលយក​មិនបាន​។ បើ​ទោះ​ក្មួយ​ប្រឆាំង ក៏​គួរ​ចេះ​រក​ពេល​ប្រឆាំង​ឱ្យ​សមស្រប​ដែរ កុំ​ធ្វើ​ពាល​ដូច​មេ​ក្មួយ​»​។​

 
​បន្ទាប់ពី​មានការ Comment ធ្ងន់ៗ​ទៅលើ​ក្រុម​និយម​ប្រឆាំង​, សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀតថា​៖ «​ខ្ញុំ​សូម​អរគុណ ជាពិសេស​យុវជន​ដែល​បាន​ចូលរួម​មតិយោបល់ ប្រកបដោយ​ពាក្យសំដី​ល្អ សមរម្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​គុណធម៌ និង​សីលធម៌​ខ្ពស់​របស់​ខ្មែរ​យើង​។ ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​បានឃើញ​យុវជន​ភាគច្រើន មកពី​គណបក្សប្រឆាំង​បាន​ប្រើ​សំដី​អសុរោះ​គ្មាន​សីលធម៌ សូម្បីតែ​ខ្ញុំ​បាន​ទៅ​ផ្តល់​កម្លាំងចិត្ត​ដល់​អតីត​មិត្ត​រួម​អាវុធ ដែល​កំពុងមាន​ជំងឺ​ជា​ទម្ងន់ ក៏​ពួកគេ​ឆ្លៀត​វាយ​ប្រឆាំង​ប្រមាថ​មកលើ​ខ្ញុំ​ដែរ​។ ខ្ញុំ​សង្ឃឹមថា យុវជន​នឹង​ប្រើប្រាស់​ពាក្យសំដី​បានល្អ សមរម្យ​ថ្លៃថ្នូរ​នៅពេល​មកកាន់​ទំព័រ​ខ្ញុំ​។ ចំពោះ​ការប្រមាថ​ធ្ងន់ធ្ងរ​មួយចំនួន ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្ថៃ​ថ្នូរ​របស់ខ្ញុំ គឺ​ពិតជា​មិនអាច​ទទួលយក​បានឡើយ​»​។​

 
​ប្រជាពលរដ្ឋ​មួយចំនួន ដែល​លេង Facebook បាន​សរសេរ​ឲ្យ​ដឹងថា ក្រុម​អ្នក​និយម​ប្រឆាំង សូម​ប្រឆាំង​ឲ្យ​ចំពេល​វេលា និង​កាលទេស​ផង ព្រោះថា​គ្រាន់តែ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​សាកសួរ​សុខ​ដល់​អតីត​មិត្ត​រួម​អាវុធ​របស់​សម្តេច​សោះ ក៏ត្រូវ​រង​ការរិះគន់ ប្រើ​សំដី​អសុរោះ​គ្មាន​សីលធម៌​ដែរ នេះ​ពិតជា​បង្ហាញ​ពី​ទង្វើ​ខ្វះ​ការយល់ដឹង និង​សេចក្តីថ្លៃថ្នូរ​៕sdfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya