ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » រឿង​ស្នេហា​ត្រីកោណ គំនុំ​ជាមួយ​បុរស​ម្នាក់ សម្លាប់​ដល់​៣​នាក់​ ​

រឿង​ស្នេហា​ត្រីកោណ គំនុំ​ជាមួយ​បុរស​ម្នាក់ សម្លាប់​ដល់​៣​នាក់​ ​

សៀមរាប ៖ ហេតុការណ៍​នោះ បាន​កើតឡើង​នា​វេលា​ម៉ោង​ជាង​១២​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវលំ​មួយ​ខ្សែ​(​ផ្លូវ​ចូល​ព្រៃ​ចម្ការ​)​ស្ថិតក្នុង​ភូមិ គោក​ភ្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​
​ផ្ដើមចេញ​ពី​ភ្លើង​ប្រចណ្ឌ ជនល្មើស​បាន​កាប់​យុវជន​ម្នាក់ ដែល​ជា​គូប្រជែង​ស្នេហា​នឹង​ខ្លួន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​កាប់​ក្មេង​២​នាក់​ទៀត​ស្លាប់​ជា​បន្តបន្ទាប់​ដើម្បី​បំបិទ​ភស្ដុតាង ប៉ុន្តែ​ទីបំផុត​ជនល្មើស​រូប​នោះ​គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ ដោយ​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​រូបគេ​ក្រោយពី​កើតហេតុ​ប្រមាណ​៧​ម៉ោង​។​
ជនរងគ្រោះ ដែល​ស្លាប់​ទាំង​បី​នាក់​នោះ ទី​១.​ឈ្មោះ អ៊ាង សួយ ភេទ​ប្រុស អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង​។ ទី​២.​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គោក​ត្របែក​ឃុំ​គោក​ដូង និង ទី​៣. ឈ្មោះ មិច កញ្ញា ហៅ ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ចំណែក​ជនដៃដល់​មានឈ្មោះ​ឈ​ន់ ឆេន ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុង​អង្គរជុំ​ខេត្តសៀមរាប​។​
នៅ​មុន​កើតហេតុ​ក្រុម​ជនរងគ្រោះ ចំនួន​៣​នាក់​ដែល​ជា​អ្នកភូមិ​ជាមួយ​គ្នា បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥​ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-6878 បំណង​ទៅ​ដក​ដំឡូង​នៅឯ​ចម្ការ​ក្នុងព្រៃ​។ ខណៈ​នោះ​ជនសង្ស័យ​បាន​ស្ទាក់​កាប់​ទៅលើ​ជនរងគ្រោះ ទាំង​៣​នាក់ ដោយ​កាំបិត​ខ្វែវ​ជាច្រើន​កាំបិត ក្នុងនោះ​ពីរ​នាក់​ធំៗ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​ម្នាក់​ដែល​មាន​អាយុ​៨​ឆ្នាំ នៅសល់​ដង្ហើម ហើយក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហើយ គេ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​ញាត់​ចូល​ក្នុង​ព្រៃ ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​ចំណុចកើតហេតុ ដើម្បី​បំបាត់ភស្តុតាង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចម្រុះ​បាន​សហការ​គ្នា​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ហើយ​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​៕

945883_1687465664830347_2609304490222314714_n 1425589_1687465684830345_6193831065181871987_n 12342681_1687465691497011_6427632244511773793_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya