ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » លោក អាត់ ធន់ ដឹកនាំ​បុគ្គលិក​បើកឡាន​ឲ្យ​ក្រុមហ៊ុនកា​ពី​តូល ទៅ​យក​សំភារៈ នៅ​ខណ្ឌ ៧​មករា ​

លោក អាត់ ធន់ ដឹកនាំ​បុគ្គលិក​បើកឡាន​ឲ្យ​ក្រុមហ៊ុនកា​ពី​តូល ទៅ​យក​សំភារៈ នៅ​ខណ្ឌ ៧​មករា ​

ភ្នំពេញ​៖  នៅ​ម៉ោង​ប្រមាណ ជា​ជិត ១២​ថ្ងៃត្រង់​ទី​៣ ខែ​មករា ឆ្នាំ​២០១៥​នេះ បាន​ដឹកនាំ​អ្នកបើករ​ថយ​ន្ ត​ឲ្យ​ក្រុមហ៊ុន កា​ពី​តូ​ល ទៅ​យក​សំភារៈ​មួយចំនួន​មក​វិញ ក្រោយ​ពី​មន្ត្រី សាលាខណ្ឌ​៧​មករា បាន​ដកហូត​យក​ពី​ព្រឹក​មិញ​នេះ ខណៈ​ពួកគេ​បន្ត​ការតវ៉ា ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​។​
​ចលនា​តវ៉ា​អហិង្សា របស់​បងប្អូន​អ្នក​បើក​ឡាន​ក្រុមហ៊ុន​កា​ពី​តូ​ល  បាន​បន្ត​មក​ដល់​ថ្ងៃ​ទី​៣ មករា បន្ទាប់ពី​ពួកគេ​បាន​ផ្ទុះ​ការតវ៉ា កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ដើម្បីឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគ​មន៍​ទៅលើ​លោក ផាន់ ស៊ីផុន នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ កា​ពី​តូ​ល បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​បុគ្គលិក កម្មករ តំណាង​សហជីព ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ធ្វើការ​វិញ ព្រមទាំង​គិត​ប្រាក់​រំលឹក​ទាំងអស់ ហើយ​បញ្ឈប់​ការរំលោភច្បាប់​ជាតិ​និង​អន្តរជាតិ ។​
​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់  CLC  បានឲ្យដឹងថា “​នៅ​ព្រឹក​ថ្ងៃទី​៣ មករា នេះ លោក​ប្រធាន អាត់ ធន់ និង​អ្នក​បើក​ឡាន នាំគ្នា​ហែ​ក្បួន​ស្វែងរក​យុត្តិធម៌ និង​ឆ្ពោះទៅ​សាលាខណ្ឌ ៧​មករា ដើម្បី​យក​មេក្រូ និង​សម្ភារៈ​មួយចំនួន ប៉ុន្តែ​មន្ត្រី​សាលាខណ្ឌ បាន​ឆ្លើយ​តប​មក​វិញ​ថា មិនមែន​ជា​ថ្ងៃ​ធ្វើការ​ទេ​។​
​សូមបញ្ជាក់​ថា បុគ្គលិក កម្មករ ជាង​១០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៣០ ធ្នូ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល  ត្រង់​ចំណុច​ផ្លូវ​បំបែកលេខ​១៨២ ខាងត្បូង​ផ្សារ​អូរឫស្សី កែង​នឹង​ផ្លូវ លេខ​១១១ ផ្លូវ​លេខ​១០៥ រួម​ទាំង​ផ្លូវ​លេខ​១១៣ ៕

V-0196 V-0198

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya