ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ដែល​ប្រមូលផ្តុំ​គ្នា នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ​

សមត្ថកិច្ច បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ដែល​ប្រមូលផ្តុំ​គ្នា នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ​

ភ្នំពេញ​៖ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បំបែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព កម្មករ និង​ព្រះសង្ឃ ដែល​បាន​ប្រមូលផ្តុំ​គ្នា​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៦​នេះ​។ ការជួប​ជុំនោះ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច គ្នា​នៅ​ផ្លូវ​វ៉េងស្រេង​។ នៅ​ក្នុង​ការ​បំបែក គឺ​មិន​មាន​ការ ប្រើ​អំពើហិង្សា​ណាមួយ​នោះ​ទេ គ្រាន់​តែ​សមត្ថកិច្ច ចាប់​សែង និង​រុញច្រាន​ក្រុម​អ្នក​ជួបជុំ ចេញពី​ផ្លូវវេង​ស្រេង ទៅ​កាន់​ផ្លូវ​ដួង​ងៀប​។​

ជា​ការកត់សម្គាល់​រាល់​ការប្រមូលផ្តុំ​នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង គឺ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដាក់ពង្រាយ ទាំង​ស៊ីវិល និង​ឯកសណ្ឋាន និង​បាន​ធ្វើ​បំបែក​មិន​ឲ្យ​ជួបជុំ​ធ្វើ​ពិធី​នោះទេ​។

​អភិបាល រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធស​ហ​ជីព​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​ជួបជុំគ្នា​នៅ​ជិត​សួន​វឌ្ឍនៈ និង​សួន​ឧស្សាហកម្ម ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ដែល​បាន​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ឆ្នាំ​២០១៦ នោះទេ​។​

​ជាមួយនឹង ការ​មិន​អនុញ្ញាត​ឲ្យមាន​ការជួ​ប​ជុំ​ប្រារព្ធ​ពិធី លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​ជន​ណា​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សាធារណៈ​។​

​នៅក្នុង​លិខិត​របស់​លោក ប៉ា សុជាតិ​វង្ស ជម្រាបជូន​អភិបាលខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២ ខែ​មករា បានឲ្យដឹងថា តាម​ប្រភព​ព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែ​មករា មាន​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន គ្រោង​ប្រើប្រាស់​ការជួបជុំ​ដោយ​ខុសច្បាប់​តាម​រូបភាព​សាសនា ដើម្បី​ប្រារព្ធ​ពិធី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ តាម​ណ្តោ​យ​ផ្លូវ​ចោមចៅ​( ផ្លូវវេង​ស្រេង​)​។ ដើម្បី​រក្សា​នូវ​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ និង​របៀបរៀរយ ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​តំបន់​នោះ សាលា​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដូចខាងក្រោម ៖​មិន​អនុញ្ញាត​រៀបចំ​ការជួប​ជុំណា​តាម​ទី​សា​ធាណៈ​ក្នុង​តំបន់​នោះ​ឡើយ​។

​លិខិត បើ​មាន​ការស្នើសុំ​ពី​សមាគម ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រៀបចំ​ពិធី​ខាងលើនេះ សាលា​ខណ្ឌ​ត្រូវ​ណែនាំ​ឲ្យ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា​នៅ​ទីតាំង​វត្ត​អារាម ឬ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​គ្រួសារ​ជនរងគ្រោះ ដើម្បី​រៀបចំ​ពិធី​នៅ​តាម លំនៅស្ថាន​នីមួយៗ​។ ចំពោះ​ជន​ណា ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ដូច​បាន​ពោល​ខាងលើ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ឲ្យបាន​ម៉ឺងម៉ាត់​៕

20160102193449.jpg2 20160102195821.jpgq 20160102195824

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya