ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ដោយសារ​កោស​កាត់​បញ្ចូល​លេខ​ទូរ​ស៍ព្ទ​ចោល នៅ​កន្លែង​ចាប់ស្រី្ត​ជា​អ្នកចងការ​ប្រាក់​ប្លន់​ជំរិ​តទារ​២​ម៉ឺន​ដុល្លារ​ ​

ប៉ូលិស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ដោយសារ​កោស​កាត់​បញ្ចូល​លេខ​ទូរ​ស៍ព្ទ​ចោល នៅ​កន្លែង​ចាប់ស្រី្ត​ជា​អ្នកចងការ​ប្រាក់​ប្លន់​ជំរិ​តទារ​២​ម៉ឺន​ដុល្លារ​ ​

កំពង់ស្ពឺ​៖ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ទិញ​កាត​កោស​បញ្ចូល​លេខ​ទូរ​សព្ទ័​នៅ​កន្លែង​ចាប់​ស្ត្រី​ជា​អ្នក​ចង​ការប្រាក់​ប្លន់​ជំរិត​ទា​២​ម៉ឺន​ដុល្លា​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៦​ស្ថិតក្នុង​ភូមិ​ត្រពាំង​អំពិល​ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្តី​លោក​សម សាក​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​លោក​ឃាត់ខ្លួន​នេះ​ឈ្មោះ​អ៊ឹម សុខ​ឡេង ហៅ​គ្រុយ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរប​ធ្វើស្រែ​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​អំពិល ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បាន​បន្សល់​សំបក​កាត​កោស​បញ្ចូល​ទូរ​សព្ទ័​មួយ​សន្លឹក​នៅ​កន្លែង​ដែល​ក្រុមចោរប្លន់​ជំរិត​នៅក្នុង​ភូមិ​ត្រពាំងវែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ជំរិត​ចាប់​ស្ត្រី​ជា​អ្នក​ចង​ការប្រាក​ប្លន់​ជំរិត​ទារប្រាក​២​ម៉ឺន​ដុល្លា​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​ក្រោម​ការស្រាវជ្រាវ​នៅ​និង​កន្លែងកើតហេតុ​។​
លោក​បាន​បន្ដ​ទៀត​ថា​បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ដើម្បី​សាកសួរ​និង​វែកមុខ​ជនសង្ស័យ​បន្តទៀត​ដែល​កំពុងរ​ត​គេចខ្លួន​ដើម្បី​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​។​
គួរ​រំលឹក​ផង​ដែល​ករណី​ក្រុមចោរប្លន់​នឹង​ជំរិត​ទៅលើ​ស្ត្រី​ជា​អ្នក​ចង​ការប្រាក​នគរ​បាល​ខេត្ត​និង​ស្រុក​បាន​ស្រាវជ្រាវ​បន្ត​រហូត​មក​ថ្ងៃទី​៣​ខែ​មករា​ឆ្នាំ​២០១៦​នឹង​បន្ត​តាម​ចាប់​ជនដៃដល់​ដែល​បាន​ជំរិត​នោះ  ៕ ដោយ​សុខ​សំណាង​

DSC04169-600x450 DSC04174-600x450 DSC04269 DSC04270

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya