ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសពកុមារ​ម្នាក់​លង់ទឹក​ស្រះ ​ស្លាប់​ ​

ប្រទះឃើញសពកុមារ​ម្នាក់​លង់ទឹក​ស្រះ ​ស្លាប់​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី ០១​ខែ​០១​ឆ្នាំ​២០១៦ សមត្ថកិច្ច​ដឹង​ថ្ងៃទី ០២​ខែ​០១​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៥០​នាទី នៅ​ចំណុច​តារាង​បាល់ទះ ភូមិ​ព្រើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល
​ជនរងគ្រោះ​ឈ្មោះ ផល សុថាវុ​ធ ភេទ​ប្រុស អាយុ​០៥​ឆ្នាំ​(​កុមារ រស់​ក្នុងបន្ទុក​) មាន​ទីលំនៅ​ដី​ឡូ​តិ៍ភូមិ​-​សង្កាត់​កើតហេតុ​។​
​សភាព​នៃ​រឿងហេតុ​នៅវេលា​កើតហេតុ​ខាងលើ ក្រុមគ្រួសារ​របស់​កុមារ​រងគ្រោះ​បាន​បាត់​ខ្លួន​កុមារ​នោះ ពី​ផ្ទះ​រហូតដល់​ពេល​ល្ងាច បាន​មក​ប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យជួយ​ស្វែងរក នៅ​តែ​រក​មិនឃើញ​។​លុះដល់​វេលា​ម៉ោង​១៣.០០​នាទី​ថ្ងៃ​ទី​០២.០១.២០១៥ អ្នក​ឲ្យចំ​ណីត្រី​នៅ​ស្រះ​កើតហេតុ​បាន​ឃើញ​សព កុមារ​ខាងលើ​អណ្តែត​ទឹក ក៏​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​។​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ក្រុង​បាន​ចុះ​មក​ដល់​កន្លែង​កើត តែ​ត្រូវបាន​ក្រុមគ្រួសារ​យក​សព​មក​ផ្ទះ​រួច​ទៅ​ហើយ​។​ក្រោយ​ពី​ការពិនិត្យ​កន្លែងកើតហេតុ និង​លើ​ខ្លួន​សព​កុមារ​រងគ្រោះ​ឃើញថា​៖​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​កត់សំគាល់​ឡើយ​។​
​តាម​ការ​រ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​រងគ្រោះ​បានឲ្យដឹងថា​៖ កុមារ​រងគ្រោះ​ជា​និច្ច​ជា​កាល​ចូលចិត្ត​ដើរ​លេង​តាម​គេ​ក្នុង​ភូមិ​។​
​ការសន្និដ្ឋាន​៖ កុមារ​រងគ្រោះ​ស្លាប់​ដោយសារ​ការ​លង់ទឹក​។ បច្ចុប្បន្ន​សព​កុមារ​រងគ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
5238_1952341294990881_3207494504647630820_n 1655883_1952341284990882_2127313653715947055_n 1936145_1952341321657545_7327487292103001582_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya