ក្រចេះ ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ នៅក្បែរកោះមួយកន្លែងចំណុចកំពង់ល្អក់ ក្នុងឃុំបឹងចារ ស្រុកសំបូរ ។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដដឹកនាំដោយលោកអនុសេនីយ៍ទោ ដួង មុន្នី និងនគរបាល ស្រុកសំបូរ ខេត្ដក្រចេះបានចុះចាប់ ឈើប្រណីតបានជិត១០ម៉ែត្រគូប ប្រគល់ទៅឱ្យមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើព្រែក
ប្រសព្វ ខណៈដែលឈើប្រណីតជា ច្រើនម៉ែត្រគូបទាំងនេះត្រូវបានក្រុម ឈ្មួញលាក់នៅក្បែរកោះមួយកន្លែងក្នុងចំណុចកំពង់ល្អក់ ក្នុងឃុំបឹងចារ ស្រុក សំបូរ ជាប់ព្រំប្រទល់ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង ។
ប្រភពព័ត៌មានពីប្រជានេសាទបានឱ្យ ដឹងថា ទូកឈើមួយនេះត្រូវបានឈ្មួញ នាំមកចតក្បែរកោះកណ្ដាលទន្លេមេគង្គ និងបានកាច់មែកឈើគ្របពីលើដើម្បីបំភ័ន្ដភ្នែកសមត្ថកិច្ច ដោយគេដឹងថា មានផ្ទុកឈើប្រណីតប្រភេទធ្នង់មានមុខ កាត់ធំៗមាន២៧កំណាត់និងមានបរិមាណ ជិត១០ម៉ែត្រគូប ។
លោកអនុសេនីយ៍ទោ ដួង មុន្នី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបបាន បន្ដថា ការចុះចាប់ឃាត់ទូកផ្ទុកឈើ ប្រណីតខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបាន ពាក្យបណ្ដឹងនិងមានការរាយការណ៍ពី ប្រជានេសាទនៅម្ដុំនោះ ។
ក្នុងសកម្មភាពចុះបង្ក្រាបទូកដែល មានផ្ទុកឈើប្រណីតធ្នង់ជាច្រើនម៉ែត្រ គូបនារសៀលនោះគឺកម្លាំងសមត្ថកិច្ចពុំបានចាប់ឃាត់ខ្លួនជនណា ម្នាក់នោះទេ ហើយក៏មិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ថា ទូកដឹកឈើប្រណីតខុស ច្បាប់នេះជាកម្មសិទ្ធិរបស់ជនណាដែរ ដោយគ្រាន់តែគេដឹងថា ទូកឈើមួយនេះ បានដឹកឈើប្រណីតចេញពីស្រុកសៀមបូក ខេត្ដស្ទឹងត្រែង បំរុងនាំទៅលក់ នៅដេប៉ូឈើចំណុចកំពង់រាំង ស្រុក តំបែរ ខេត្ដកំពង់ចាម ។
ប្រភពពីនាក់រកស៊ីដឹកជញ្ជូនឈើ បានឱ្យដឹងថា ឈើប្រណីតជាច្រើនម៉ែត្រគូប ដែលកម្លាំងសមត្ថកិច្ចបានបង្ក្រាបនេះត្រូវបានគេដឹងថា ជាឈើរបស់ ឈ្មោះ នួន រស់នៅក្នុងភូមិ-ឃុំវឌ្ឍនៈ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។ កន្លងទៅការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ពីសំណាក់ឈ្មួញឈ្មោះនួន ហៅនួនវឌ្ឍនៈ នេះគឺជំនាញរដ្ឋបាលព្រៃឈើស្រុកព្រែក ប្រសព្វដែលមានលោក អ៊ុយ ស្រី នាយ ផ្នែករដ្ឋបាលព្រៃឈើស្រុកពុំដែលចាប់ បង្ក្រាបម្ដងណានោះទេ ទោះបីជំនាញរដ្ឋ បាលព្រៃឈើទាំងនោះដឹងថា បទល្មើស ព្រៃឈើកំពុងតែកើតមានក្នុងទឹកដីខ្លួន គ្រប់គ្រងយ៉ាងណាក៏ដោយ ៕
» Breaking News, ព័ត៌មានជាតិ » ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដក្រចេះចាប់ឈើប្រណីត