ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ប៉ុនប៉ង់​ប្លន់​ម៉ូតូ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ប៉ុនប៉ង់​ប្លន់​ម៉ូតូ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៦ ករណី​ជនសង្ស័យ ០២​នាក់​ប៉ុនប៉ង​វាយ​យក​ម៉ូតូ នៅ​ចំនុច​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​០០ និង​៣០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៦ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្រោយ ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ ។ ជនសង្ស័យ​ទាំង​ពីរ​ខាងលើ ដែល​ប៉ុនប៉ង​វាយ​ប្លន់​យក​ម៉ូតូ​នេះ មានឈ្មោះ ជា ឆា​យឌេន ភេទ​ប្រុស ២៣​ឆ្នាំ ជាង​មាស ស្នាក់​នៅផ្ទះ​លេខ​១៣៦ សង្កាត់​ដង្កោ ខណ្ឌដង្កោ ភ្នំពេញ និង យឹម ពុទ្ឋី​វិរះ ភេទ​ប្រុស ៣៩​ឆ្នាំ លក់​គុយទាវ ស្នាក់​នៅផ្ទះ​លេខ​៤០៩ ផ្លូវ​២៨BT ក្រុម​៣ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ជិះ​ម៉ូតូ​១​គ្រ​ម៉ាក Honda C125 ពណ៌​ក្រហម ស្លាក​លេខ ស្វាយរៀង 1A.5176 ។ «​មុនពេល​កើតហេតុ រូបគេ​ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម្នាក់ឯង​ចេញ​ពី​ផឹកស៊ី​ម្តុំ​បឹងត្របែក ពេល​ជិះ​មក​ដល់​ផ្លូវ​១០៥ ម្តុំ​លូទឹកស្អុយ​ក៏មានមនុស្ស ១​ក្រុម​ប្រហែល​៧-៨​នាក់ ជិះ​ម៉ូតូ​ប្រហែល 4-5 គ្រឿង​បាន​ដេញ​ពីក្រោយ​ជនរងគ្រោះ ថែម​ទាំង​ស្រែកថា​ចោរៗ ទើប​ជនរងគ្រោះ​ជិះ​ម៉ូតូ​រត់​រហូតដល់​ក្បែរ​ក្លឹប​ថប ផ្លូវ​២៧១ ទើប​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ធាក់​ម៉ូតូ​ជនរងគ្រោះ​អោយ​ដួល រួច​ចុះ​វាយ​ក្រោយមក​កំលាំង អ​ហ ដែល​ល្បាត​ក្បែរ​នោះ​ទៅដល់ ក៏​ឃាត់​បាន​ជនសង្ស័យ​០២​នាក់​និង​ដកហូត​ម៉ូតូ​២​គ្រឿង (Honda Magna ស្លាក​ល​លេខ ភ្នំពេញ 1BR-9518​និង Click ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1O-1458)»៕
rachana18

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya