ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន ២ កញ្ចប់

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន ២ កញ្ចប់

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ០២ ខែ មករា ឆ្នាំ ២០១៦ នៅត្រង់​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​
​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ ធ្វើការ​ឃាត់ខ្លួន ដែល​ជនសង្ស័យ មានឈ្មោះ អ​ង់ គី​នី ភេទ ប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។​
​បើតាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់ថា​: ជនសង្ស័យ​ខាងលើ​ពិតជា​បាន​ប្រើប្រាស់​គឿង​ញៀន​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការដកហូត​វត្ថុតាង​រួមមានៈ ម្សៅ​ក្រាម ពណ៌ ស​ថ្លា ចំនួន ២ កញ្ចប់​តូច ថង់ប្លាស្ទិក និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​មួយចំនួន ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដោយ​រង់ចាំ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕
02-01-201666451

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya