ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ពន្ធ័​និង​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ពន្ធ័​និង​គ្រឿងញៀន​ ​

ខេត្ត​ត្បូងឃ្មំ​៖ លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មំុ​ថ្លែង​បញ្ជាក់​ឲ្យដឹងថា បន្ទាប់ពី​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ ឈ្មោះ ហីុម លីម ដែល​សម្មត្ថកិច្ច​ជំនាញ​យើង​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក រហូតមកដល់​ម៉ោង ១១,១៥​នាទី​ថ្ងៃ​ដដែល​យើង​បាន​បន្ត​ការឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ ថុង គី​មហាត ហៅ​ហ៊ាន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​លួង ក្រុង​សួង ហើយ​យើង​បាន​រកឃើញ​ថ្នាំ​ញៀន ១០ កញ្ចប់​តូច និង ១ កញ្ចប់​ធំ បន្ថែមទៀត ព្រម​ទាំង​ឧបករណ៍​វិច​ខ្ចប់ និង​ប្រើប្រាស់​មួយចំនួន​។​
​លោក​ឧត្តសេនីយ៍ ក៏​បាន​បញ្ជាក់បន្ថែម​ថា ប្រតិ​ប​ត្ត​ការ​នេះ​ដែរ កំលាំង​នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់​៖ ទី​១ ឈ្មោះ ថា​ន ឡៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​លួង ក្រុង​សួង​​ទី​២ ឈ្មោះ លី ស្រីមុំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ទី​៣ ឈ្មោះ ថុង គឹម​ហាត ( ម្ចាស់ផ្ទះ ) ទី​៤​ឈ្មោះ ពេជ្រ សារាជ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​សួង​កើត សង្កាត់ សួង ក្រុង​សួង​។​
​សូមបញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​សម្មត្ថកិច្ច​នគរ​បាល​ខេត្ត​ចាប់​ឃាត់ខ្លួន ពី​បទ​ជាប់​សង្ស័យ រក្សារ​ទុក​ដឹកជញ្ជូន ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ការចាប់ខ្លួន​នេះ​ធ្វើរ​ឡើង​កាល​វេលា​ម៉ោង ៨,១០ នាទី​ព្រឹក ថ្ងៃទី ២ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​_​ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ ឈ្មោះ ហ៊ីម លីម ភេទ​ប្រុស​ប​អាយុ ២២​ឆ្នាំ ខ្មែរ​ឥស្លាម នៅ​ភូមិ​ដង​កាំបិត ឃុំ​ស្រឡប់ ក្នុង​នោះ​សម្មត្ថកិច្ច​ជំនាញ​ធ្វើរ​ការដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន ចំនួន ២ កញ្ចប់​៕

10392_455518654633230_1431511147501164807_n 1919105_455518741299888_3210922434810845903_n 10426654_455518687966560_1295460853001877722_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya