ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្លាប់​២ របួស​ធ្ងន់​ស្រាល ៦៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦

ស្លាប់​២ របួស​ធ្ងន់​ស្រាល ៦៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦

​ភ្នំពេញ​: មនុស្ស​២​នាក់​ស្លាប់ (​ប្រុស​) អ្នករងរបួស​ធ្ងន់ ១៩​នាក់ (​ស្រី​១១​នាក់​) និង​រង​របួសស្រាល ៤៩​នាក់ (​ស្រី​២៩​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦  នៅ​ទូទាំង​ប្រទេស កើតឡើង ចំនួន ៦​លើក ក្នុង​នោះ​យប់ ៣​លើក​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត យានយន្ត​សរុប ចំនួន​១១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​។​

​តាម របាយការណ៍​ដដែល បាន​បន្តថា មូលហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់ ៦​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦ ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់​ច្រើន មាន​៖ ខេត្ត​កណ្តាល ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់  ខេត្តសៀមរាប ១​លើក ស្លាប់ ១​នាក់ ខេត្ត​ស្វាយរៀង ១​លើក របួស ៥៧​នាក់ (​ស្រី ៣៦​នាក់​) និង​ខេត្ត​កំពត ២​លើក របួស ៩​នាក់ (​ស្រី ២​នាក់​)៕

12376490_1024998550892711_8215285292698319309_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya