ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ហើម​ស្អុយរលួយ សង្ស័យ​ចោរប្លន់​យក​ម៉ូតូ​ ​

ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ហើម​ស្អុយរលួយ សង្ស័យ​ចោរប្លន់​យក​ម៉ូតូ​ ​

បាត់ដំបង ៖ សព​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​គុម្ពោត​ព្រៃ​មួយកន្លែង ស្ថិតនៅ​ក្បែរ​នឹង​ផ្លូវជាតិ​លេខ​៥៧B ក្នុងភូមិ​ច្រនាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដោយសារតែ​មាន​ប្រជាពលរដ្ឋ​បាន​ដើរចូល​ទៅ​ក្បែរ​ទីនោះ​ដើម្បី​បត់ជើង ហើយក៏​មាន​ការ​ធុំក្លិន​ស្អុយ ព្រមទាំង​បាន​ប្រទះ​ឃើញ​សព​នេះ​តែម្ដង ទើប​មាន​ការភ្ញាក់ផ្អើល​ដោយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ ត្រួតពិនិត្យ​។​
​សព​ជនរងគ្រោះ​នេះ​មានឈ្មោះ ផិត ផាន់ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​អាវ ឃុំ​ប​វេល ស្រុក​ប​វេល និង​មាន​មុខរបរ​ជា​អ្នករកស៊ី​ទិញ​លក់​ម៉ូតូ (​កួកជេ​ម៉ូតូ​) ដោយ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌ្រី​ម​ចេញពីផ្ទះ ហើយ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥​មកម្ល៉េះ មិនដឹង​ជា​ទៅ​ទីណា​ទេ ទើបតែ​ពេលនេះ​ក៏​ប្រទះឃើញ ប៉ុន្តែ​ត្រូវបាន​ស្លាប់បាត់​ទៅ​ហើយ ដោយ​សភាព​សព​គឺ​មើល​លែង​យល់​តែម្ដង​។​
​ជនរងគ្រោះ​ជា​អ្នក​រស់នៅ​ឯ​ស្រុក​ប​វេល ហើយក៏​ជា​អ្នករកស៊ី​កួកជេ​ម៉ូតូ​ផងដែរ ប៉ុន្តែ​នៅក្នុង​ជំហាន​ដំបូង​គឺ​យើង​អាច​សន្និដ្ឋានបាន​ថា វា​គឺជា​ករណី​ឃាតកម្ម​ប្លន់​សម្លាប់ ដើម្បី​យក​ម៉ូតូ ប៉ុន្តែ​ចំពោះ​ការសម្លាប់​ដោយ​ប្រើ​វិធី​ណាមួយ​នោះ គឺ​លោក​មិន​អាច​កំណត់​បាន​ទេ ដោយសារ​តែ​សព​មាន​រយៈពេល​យូរថ្ងៃ​មកហើយ គឺ​មាន​សភាព​ហើម និង​ស្ទើរតែ​រលួយ​ទៅ​ហើយ​ទើប​មិន​អាច​មើល​ដឹង​៕
5133_1657215831209602_5917233428609896102_n 1505236_1657215694542949_6500189177938449197_n 1621968_1657215901209595_2004413941128587567_n 1890985_1657216141209571_6892376796587015234_n 10365780_1657216067876245_3211334066853707683_n 10441398_1657215794542939_1404078154063424723_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya