ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ទំនាស់​ពាក្យសំដី​តាម​ទូរស័ព្ទ ពីរ​នាក់​ឪពុក​កូន មក​វាយ​ជនរងគ្រោះ​ដល់ផ្ទះ​

ទំនាស់​ពាក្យសំដី​តាម​ទូរស័ព្ទ ពីរ​នាក់​ឪពុក​កូន មក​វាយ​ជនរងគ្រោះ​ដល់ផ្ទះ​

​កណ្តាល ៖ សមត្ថកិច្ច​នគរបាល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួន​ជនល្មើស​២​នាក់​ឪពុក និង​កូនប្រុស ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា លើ​ជនរងគ្រោះ​៣​នាក់​ដល់ផ្ទះ ក្រោយ​មានទំនាស់​ពាក្យសំដី​តាម​ទូរស័ព្ទ រឿង​បបួលគ្នា​ជល់​មាន់​។​

 
​ករណី​ខាងលើ​កើតឡើង​នៅ​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ជនរងគ្រោះ​មាន ៣​នាក់​៖ ១-​ឈ្មោះ ស្រ៊ុន មករា ភេទ ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ​, ២-​ឈ្មោះ ស្រ៊ុន ចិន្តា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​៣-​ឈ្មោះ បូ​ណា គីម​ហ៊ី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ។ ចំណែក​ជនល្មើស​មាន​ចំនួន​២​នាក់​៖ ១-​ឈ្មោះ ជឺ​ន រ៉ុ​ម​ភេទ ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន និង​២-​ឈ្មោះ រ៉ុ​ម វណ្ណា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន​។​

 
​មុនពេល​កើតហេតុ ឈ្មោះ បូ​ណា គីម​ហ៊ី បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា ដើម្បី​ណាត់គ្នា​ពី​រឿង​ទៅ​ជល់​មាន់ នៅ​ថ្ងៃស្អែក ពេលនោះ​ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា តាម​ទូរស័ព្ទ ឯ​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា និង រ៉ុ​ម វណ្ណា​រិ​ទ្ធ បាន​ទៅ​សួរនាំ​ឈ្មោះ បូ​ណា គីម​ហ៊ី ដល់​មុខផ្ទះ ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា ចូល​វាយ​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក​។ បន្ទាប់មក​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា មក​ប្រាប់​ឪពុក​ឈ្មោះ ជឺ​ន រ៉ុ​ម ពេលមកដល់​កន្លែងកើតហេតុ ឈ្មោះ ជឺ​ន រ៉ុ​ម ក៏​ប្រតាយប្រតប់​គ្នា​ម្តងទៀត ពេលនោះ​ឈ្មោះ ជឺ​ន រ៉ុ​ម បាន​យក​ពិល​ឆក់​ទៅ​ឆក់​លើ​ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ បណ្តាល​ឲ្យ​រងគ្រោះ​។ លើសពីនេះ ឈ្មោះ រ៉ុ​ម វណ្ណា​រិ​ទ្ធ បាន​ទៅ​ទាត់​ជនរងគ្រោះ ឈ្មោះ​បូ​ណា គីម​ហ៊ី ថែមទៀត​។​

 
​ក្រោយមក​កម្លាំង​ប៉ុស្តិ៍​ក៏ បាន​ចុះ​អន្តរាគ​ន៍​ឃាត់ខ្លួន​ជនល្មើស​២​នាក់ ឪពុក និង​កូន ដើម្បី​អនុវត្តតាម​នីតិវិធី​៕dfsds fsdsfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya