ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រថយន្ត​ទួរីស​ព្រលះ​ម៉ូតូ នៅ​ស្រុក​កៀនស្វាយ​ម្នាក់​របួសធ្ងន់​

រថយន្ត​ទួរីស​ព្រលះ​ម៉ូតូ នៅ​ស្រុក​កៀនស្វាយ​ម្នាក់​របួសធ្ងន់​

​កណ្តាល​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ក្រោយពី​រថយន្ត​មួយគ្រឿង​ម៉ាក ទួរីស ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2H-5547 បើក​គេច​រថយន្ត​មួយគ្រឿង​ផ្សេង ហើយ​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ​នៅ​ខាងស្ដាំ​ដៃ បណ្តាល​ឲ្យ​របួសធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៤​និង​៤០​នាទី ថ្ងៃទី​០១ មករា​ឆ្នាំ ២០១៦ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ភូមិ​ព្រែកត្រែង ២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

 

​ម្ចាស់​រថយន្ត​ម៉ាក ទួរីស​មានឈ្មោះ ឡុង ចន្ថា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ទង់ ឃុំ​ដូន​ទង់ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បើកបរ​ក្នុងទិសដៅ​អ្នក​លឿង ឆ្ពោះទៅ​ភ្នំពេញ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​សង់​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​ព្រៃវែង​1E-2355 បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ ឈន ក្រូច អាយុ​៣២​ឆ្នាំ នៅ​ភូមិ (​មិនទាន់​ស្គាល់​) ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិៈ​ម៉ូតូ​រងរបួស​ធ្ងន់ ជនរងគ្រោះ​បញ្ជូនទៅ​ពេទ្យ​ភ្នំពេញ ។​

 

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ប៉ុស្ដិ​បាន​ចុះ​ពិនិត្យ និង​នាំយក​ម៉ូតូ​និង​រថយន្ត​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕sds ad

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya