ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រទះឃើញ​សព​​ស្ត្រី​ម្នាក់​ក្នុង​ស្រះ​ទឹក​​សង្ស័យ​ករណី​ឃាតកម្ម ​

ប្រទះឃើញ​សព​​ស្ត្រី​ម្នាក់​ក្នុង​ស្រះ​ទឹក​​សង្ស័យ​ករណី​ឃាតកម្ម ​

បន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ ប៉ូលិស​សន្និដ្ឋាន ជា​រឿង​ឃាតកម្ម​សម្លាប់​ដោយ​គ្រោងទុក​មុន​មិនមែនជា​ករណី​លង់ទឹក​ស្លាប់​ទេ​។ សព​ស្ត្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណប័ណ្ណ​ហើយ​ត្រូវបាន​ប្រទះឃើញ ក្នុង​ទឹកស្រះ​ដោយ​ក្មេងប្រុស​ម្នាក់​ក្បែរ​ព្រំដែន​ថៃ នៅ​ខាងកើត​សាលាបឋមសិក្សា​ទំនប់​ដាច់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​អាវុធហត្ថ ស្រុក​អូរជ្រៅ​បានអោយដឹងថា សព​ស្ត្រី​ម្នាក់​ដែល​ក្មេងប្រុស​ហែល​ទឹក​លេង​ប្រទះឃើញ​មិន​ស្គាល់ អត្តសញ្ញាណ​ហើយ​មាន អាយុប្រមាណ​ជា​២០​ឆ្នាំ ពាក់​អាវយឺត ផ្កាឈូក និង​ស្លៀកខោ​ខោ​វ​ប៊​យ​ពណ៌​ផ្ទៃមេឃ ត្រូវបាន​សមត្ថកិច្ច​ស្រង់​មក​ដាក់​លើគោក​និង​ឃើញ​មាន​រុំបង់​ជាប់​នឹង ថ្ងាស​ព្រមទាំង​ការុង​មាន​ដុំថ្ម​និង​ខ្សែ​អង្រឹង​ពណ៌​ត្រេអ៊ី​ធ្វើអោយ សមត្ថកិច្ច សន្និដ្ឋាន​ដំបូង​ជា​ករណី​លង់ទឹក​ស្លាប់ តែ​ក្រោយពី​ធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​នគរបាល​រួចមក​មានការ​អះអាងថា ស្ត្រី​នេះ​មិនមែន​ស្លាប់​ដោយសារ​លង់ទឹក​ទេ​គឺ​ស្លាប់​ដោយសារ​គេ​សម្លាប់ ព្រោះថា​លើ​សព​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ចំ​ចុងដង្ហើម ចំក្បាល​ពោះ និង​របួស​ចំ​ថ្ងាស​ដែល​អាចធ្វើអោយ​ស្ត្រី​នេះ​សន្លប់​រួច​យក​ខ្សែ​អង្រឹង ពណ៌​ត្រេអ៊ី​ចង​ចង្កេះ​ភ្ជាប់​ជាមួយ​ការុង​ដែលមាន​ដុំថ្ម​នៅ​ខាងក្នុង​ហើយ ទម្លាក់​ចូលក្នុង​ទឹក​។​
​ករណីនេះ​គឺជា​ករណី​ឃាតកម្ម​គ្រោងទុក​មុន​ដែល​ជនសង្ស័យ​បានរៀបចំ​គម្រោងការណ៍​រួចជាស្រេច​៕ ​សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya