ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់​ស្រវឹង​ជោគ​បើក​ម៉ូតូ​សាក​កម្លាំង​ជាមួយ​ខឿន​បឹង​កន្សែង​សន្លប់​ស្ងាត់​មាត់​ឈឹង​ ​

យុវជន​២​នាក់​ស្រវឹង​ជោគ​បើក​ម៉ូតូ​សាក​កម្លាំង​ជាមួយ​ខឿន​បឹង​កន្សែង​សន្លប់​ស្ងាត់​មាត់​ឈឹង​ ​

ខេត្ត​រតនគិរី​៖ យុវជន​២​នាក់​ស្រវឹងស្រា​ជោគជាំ​បាន​បើក​ម៉ូតូ​ទៅ​បុក​ខឿន​ជុំវិញ​បឹង​កន្សែង​បណ្តាលអោយ​របួស​សន្លប់​ធំ​ត្រូវបាន​សមត្តកិច្ច​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យបង្អែក​ខេត្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​នឹង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​អូ​កន្ទល់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ សមត្តកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា បុរស​ទាំង​២​នាក់​នោះ ១-​មានឈ្មោះ​ខៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ បោក​ក្បាល​ទៅ​នឹង​ខឿន​បណ្តាល​ឲ្យ​សន្លប់​ធំ នឹង​ទី​២-​ឈ្មោះ ប៊ុន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​ធ្វើ​ចំការ រងរបួស​ធ្ងន់​ត្រង់​ក្បាល ។​
​អ្នករងគ្រោះ​ទាំង​២​ជិះ​ម៉ូតូ ម៉ាកវ៉េវ​ឆ្លាម ពណ៍​ខ្មៅ​អត់​ស្លាក​លេខ រស់នៅ​ស្រុក​វ៉ើន​សៃ បាន​ជិះ​ម៉ូតូ​មក​ក្រុង​បាន​លុង​ដើម្បី​ផឹកស៊ី ខណៈ​ស៊ីផឹក​រួច​បាន​បើក​ម៉ូតូ​ចេញ​ទៅ​តាម​បណ្តោយ​ផ្លូវ​រង្វង់​មូល​មាត់​បឹង​កន្សែង​ពី​ត្បូង​ទៅ​ជើង​លុះ​ដល់​កន្លែងកើតហេតុ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ក៍​រ៉េ​ចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង​ទាំង​២​នាក់ នេះ​ដោយសារ​មិនបាន​ពាក់មួក​សុវត្ថិភាព​ដែល​រាជរដ្ឋាភិបាល​កំពង់​រឹត​បន្តឹង​នូវ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០១៦​នេះ​។ បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​២​នាក់​កំពុង​សង្គ្រោះ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​អូស​យកទៅ​រក្សាទុក​នូវ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​បឹង​កន្សែង​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕
66877_455150494670046_6534447104176491443_n 1622188_455150478003381_2805473683914607836_n 12241231_455150451336717_8629132186842932093_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya