ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្លន់​ហើយ​រត់​បាត់ មិន​អស់ចិត្ត​ទូរស័ព្ទ មក​គំរាម​ទារប្រាក់ ២​ម៉ឺន​ដុល្លារ ត្រូវ​ជាប់​ខ្នោះ ​

ប្លន់​ហើយ​រត់​បាត់ មិន​អស់ចិត្ត​ទូរស័ព្ទ មក​គំរាម​ទារប្រាក់ ២​ម៉ឺន​ដុល្លារ ត្រូវ​ជាប់​ខ្នោះ ​

កំពង់ស្ពឺ​៖ ជន​ប្លន់​ប្រដាប់​អាវុធ​ពីរ​នាក់ ត្រូវ​ចាប់ខ្លួន ខណ​:​ពួកគេ​បាន​ធ្វើ សកម្មភាព​ស្ទាក់​ប្លន់​ម៉ូតូ និង​ទ្រព្យសម្បត្តិ មួយចំនួន​ពី​ជនរងគ្រោះ រួច​រត់គេចខ្លួន តែ​មិន​អស់ចិត្ត បាន​យក​ទូរស័ព្ទ​ដែល​ប្លន់​បាន តេ​មក​គំរាម​ទារ​ប្រាក់​ពី បងប្អូន​ជនរងគ្រោះ ២​ម៉ឺន​ដុល្លារ​។​
​ចាប់ខ្លួន​នៅ​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច លើ​ផ្លូវលំ ស្ថិតនៅ​ពី​ខាងកើត​ភូមិ​ត្រពាំងវែង ឃុំ​ដំណាក​រាំង ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ​។​
​ជនសង្ស័យ​មាន​គ្នា ០២​នាក់ បានធ្វើ​សកម្មភាព ស្ទាក់​ភ្ជង់ ដោយ​ប្រើ​កាំភ្លើង ខ្លីំ​មួយ​ដើម ម៉ាក K59 ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​គុប​ជ្រុង សេរី​ឆ្នាំ​៩០ ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1D-2971 ១​គ្រឿង​, ប្រាក់​ចំនួន ៤៩​ម៉ឺន​រៀល​, ខ្សែក ផ្លាក​ទីន មួយ​ខ្សែ​ទម្ងន់ ១​ដំឡឹង​, ខ្សែដៃ​មួយ​ខ្សែ​ទម្ងន់ ៥​ជី​, ចិញ្ចៀន ១​វង់​, និង​ទូរស័ព្ទដៃ ២​គ្រឿង រត់​គេចខ្លួន​ចូល​ព្រៃ​បាត់​។​
​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ផុង គី ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ក្រាំង​ខ្នុរ ឃុំ​ដំណាក​រាំង ស្រុក​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវ​ជនសង្ស័យ វាយ​ឲ្យ​បែក​ក្បាល​ចំនួន បី​កន្លែង​។ ហើយ​នគរបាល​ឲ្យដឹង​បន្ត​ទៀតថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព ស្ទាក់​ប្លន់​នេះ​មាន​គ្នា ២​នាក់ ទី​១.​ឈ្មោះ រី​ន សំអាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា ប្រជា​ការពារ​ភូមិ​, ទី​២. ថា ធី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ទាំង ២​នាក់​រស់នៅ​ភូមិ​អង្គ្រង ឃុំ​ដំណាក​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ ដូចគ្នា​។​
​សូមបញ្ជាក់​ថា ជនសង្ស័យ​ទាំង ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព ស្ទាក់​ប្លន់​បានសម្រេច ជនសង្ស័យ​បាន​យក ទូរស័ព្ទ​ជនរងគ្រោះ តេ​មក​បងប្អូន​ជនរងគ្រោះ គំរាម​ទារ ប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​ទៀត តែ​មិនបាន​សម្រេច ដោយ​នៅ​វេលា​ម៉ោង ២២​និង​០០​នាទី​យប់​ថ្ងៃ​ដដែល ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​៕

khada0625 khada0626 khada0627

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya