ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ពន្លះ​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៦​នាក់​ ​

ម៉ូតូ​ពន្លះ​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៦​នាក់​ ​

ខេត្ត​ស្វាយរៀង​៖​មនុស្ស​ប្រុស​ស្រី​៦​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាច​រណ៏ លើ​ផ្លូវជាតិ​លេខ​១ រវាង​ម៉ូតូ​និង​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត​។​
​សមត្ថកិច្ច​នគ​បាល​ខេត្ត​ស្វាយរៀង​បានអោយដឹង​ថា​មុនពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​HONDA WAVE RSX​អត់ ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​យិន​កា​ហ៊ុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​និង​អ្នករួមដំណើរ​មានឈ្មោះ សួស សា​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​និង​ឈ្មោះ​ផាម វឹន​កឹន​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជន​ជា​ត​វៀតណាម មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​កំពោ​ត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​ធ្វើដំណើរ​ពី​កើត​មក​លិច​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​HONDA C-125​ពាក់​ស្លាក​លេខ​កំពង់ចាម​1I-៤១២២​បើកបរ​ដោយ​ឈ្មោះ​ឃឹម រស្មី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​អ្នករួមដំណើរ​ឈ្មោះ​ឡុង​រក្សា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត​និង​ឈ្មោះ​ឈៀង ឌី​វ​ល័ក្ខវ​ត្តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ស្រុក​បា​រ៉ា​យ ខេត្ត​កំពង់ធំ ដោយ​ទិសដៅ​ពី​លិច​មក​កើត​បញ្ច្រាស់​គ្នា​ក៏​បុក​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​ដួលរ​ណូ​ករណែ​ក​ពេញ​ផ្លូវ​តែម្ដង​៕

994712_455090064676089_3142797345457651074_n 10152621_455090084676087_8304929000230089149_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya