ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​អនុប្រធាន​ភូមិ​និង​ប្រពន្ធ​តាម​ដីការ​តុលាការ ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ​

ប៉ូលិស​ចាប់ខ្លួន​អនុប្រធាន​ភូមិ​និង​ប្រពន្ធ​តាម​ដីការ​តុលាការ ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ​

ភ្នំពេញ​៖ អនុប្រធាន​ភូមិ​នឹង​ជា​អ្នក​រកស៊ី​ទិញ​.​លក់​ដី ២​នាក់​ប្តី​ប្រពន្ធ កាលពី​ព្រឹក​ថ្ងៃទី​១ មករា ២០១៦ ត្រូវបាន​សមត្តកិច្ច​នគរបាល​ការិយាល័យ​ស៊ើប​ការ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​«​រំលោភ​លើ​ទំនុកចិត្ត​» ។
​សមត្ថកិច្ច​បាន​អោយដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​ណែ​ម ណាន អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​អនុប្រធាន​ភូមិ និង​ប្រពន្ធ​ឈ្មោះ​តេង សុខ​ជា អាយុ​៥៣ ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ស្លែង ឃុំ​ត្រ​ពាំ​វែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ ប្តី​ប្រពន្ធ​២​នាក់​នោះ​ត្រូវ​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​៣១​ធ្នូ វេលា​ម៉ោង​១០ និង​២០ នាទី​ព្រឹក នៅ​ចំណុច​ហាង​លក់​កាហ្វេ ផ្លូវបំបែក​ជិត​គល់ស្ពាន​៧ មករា ស្ថិតនៅ​ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដែល​មាន​ការ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៏​ទោសុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួង និង​យោង​តាម​ដី​ការ​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៧៩៩ ត​.​ព្រ និង​លេខ ៨០០ ត​.​ព្រ ចុះ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ របស់​លោក​ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ប្តី និង​ប្រពន្ធ​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត »​។ បទល្មើស​នេះ​ជនសង្ស័យ​ជា​អនុប្រធាន​ភូមិ និង​ប្រពន្ធ បាន​ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​១៧ តុលា ២០១៥ នៅ​រាជធានី​ភ្នំពេញ ។ ពុំមាន​ប្រភព​ពត៍​មាន​បញ្ជាក់​ពី​អង្គហេតុ នៃ​ការចាប់ខ្លួន​អនុប្រធាន​ភូមិ និង​ប្រពន្ធ ពាក់​ពន្ធ​បទ​រំលោភ​ទំនុកចិត្ត​នោះ​ទេ សមត្តកិច្ច​គ្រាន់តែ​បង្ហើប​ថា ជា​ការអនុវត្ត​តាម​ដី​បញ្ជារ​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​សើុប​សួរ​តែប៉ុណ្ណោះ ។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ សមត្តកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​និតិ​វិធី ៕

10620532_455086651343097_3581949418892420580_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya