ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ជំរិត​ទារប្រាក់​២០០០០​ដុល្លា​អាមេរិក​វាយ​បែកក្បាល​សំណាង​រត់​រួច​ ​

ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ជំរិត​ទារប្រាក់​២០០០០​ដុល្លា​អាមេរិក​វាយ​បែកក្បាល​សំណាង​រត់​រួច​ ​

កំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​អ្អ្នករកស៊ី​ចងការ​ប្រាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ជំរិត​មួយក្រុម​ទារប្រាក់​២០០០០​ដុល្លា​អាមេរិក​វាយ​បែកក្បាល​សំណាង​ល្អ​រត់​រួច​កាលពី​វេលា​ម៉ោង​៦​នឹង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​ស្ថិត​នៅ​ចំណុច​ដី​ព្រៃ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ត្រពាំងវែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្តី​លោក​ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ​បាន​និយាយ​ថា​ជនរងគ្រោះ​ឈ្មោះ​ផុង គី​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​មុខរបរ​ជា​អ្នក​ចងការ​ប្រាក់​រស់នៅ​ភូមិ​ក្រាំង​ខ្នុល ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ត្រូវបាន​ក្រុម​ចោរ​ប្លន់​ជំរិត​ទារ​ប្រាក់​និង​វាយ​បែកក្បាល​មួយ​ស្នាប់​កាំភ្លើង​ដេ​៣​ថ្នេរ​កាលពី​វេលា​ម៉ោង​៧​នឹង​១០​នាទី​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ក្រោយពី​ស្ត្រី​រងគ្រោះ​រត់​រួច​បាន​ទើប​ប្តឹង​។​
លោក​បាន​បន្តទៀតថា​ក្រោយ​លោក​ដឹង​ថា​មាន​ករណី​ប្លន់​ជំរិត​ទារប្រាក់​ពី​ស្ត្រី​រងគ្រោះ​លោក​បាន​បញ្ជារ​កំលាំង​នគរបាល​ស្រុក​នឹង​ឃុំ​ចុះ​ទៅពា​ត់​ដល់​កន្លែងកើតហេតុ​នឹង​ស្រាវជ្រាវ​ទាំង​យប់​រហូត​មកដល់​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​២០១៦​ដោយ​រក​ឃើញ​ម៉ូតូ​ស្ត្រី​រងគ្រោះ​ម៉ាក់​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក់​លេខ​កំពង់ស្ពឺ​1D2971​ដែល​ក្រុមចោរប្លន់​ជំរិត​យក​មក​ចោល​នឹង​រក​ឃើញ​កាំភ្លើង​របស់​ក្រុមចោរប្លន់​ចោល​ក្នុងព្រៃ​ជិត​កន្លែងកើតហេតុ​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ ១​ឈ្មោះ​រិន សំអាន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ទី​២​ឈ្មោះថា ធី​ម ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ក្នុងភូមិ​អង្រង ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ​យកទៅ​អធិការ​ស្រុក​ដើម្បី​សាកសួរ​៕​ដោយ​សុខ​សំណាង​

DSC04154 DSC04161 DSC04169 DSC04174

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya