ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវ​ឡាន​១​គ្រឿង​បុក​ពីមុខ​ពេញទំហឹង សា្លប់​ភ្លាមៗ​ ​

បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវ​ឡាន​១​គ្រឿង​បុក​ពីមុខ​ពេញទំហឹង សា្លប់​ភ្លាមៗ​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភាមៗ​ដោយសារតែ​រថយន្ត​មិន​សា្គល់​ម៉ាក​និង​មិន​ចាំ​សា្ល​ក​លេខ​១​គ្រឿង​មក​បុក​ពី​មុខ​ពេញទំហឹង​រួច ផ្លោង​ទៅ​សា្លប់​ភ្លាមៗ​នៅ​ជិត​បង្គោល​ភ្លើង ចំណែក​ម៉ូតូ​ផ្លោង​ទៅ​ចូល​ក្រោម​រថយន្ត​គេ ដែល​សំចត​ស្ងៀម​ស្ថិត​ក្បែរ​ចិញ្ចមថ្នល់​។ បង្ក​ការភា្ញក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០ កែង​និង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
​សព​ជនរងគ្រោះ​ឈ្មោះ​ពេជ្រ បញ្ញា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជា​ជំនួយការ​ក្រុមហ៊ុន​ស្តារ​សែ​ល (​ក្រុមហ៊ុន​០១៨) ស្នាក់​នៅផ្ទះ​លេខ​៥៨៨ ផ្លូវជាតិ​លេខ​៥​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។
​តាម​ប្រភព​ពី​កន្លែងកើតហេតុ​អោយដឹងថា ករណី​គ្រោះ​ថា្នក់​ខាងលើនេះ គឺ​កើតឡើង​ខណះពេលដែល បុរស​ជនរងគ្រោះ កំពុង​តែ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ម៉ាក​(​ឌូ​ក​)​ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC.7722​ម្នាក់ បាន​ត្រូវ​រថយន្ត​មិន​សា្គល់​ម៉ាក​និង​មិន​ចាំ​សា្ល​ក​លេខ​១​គ្រឿង តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូចគ្នា​។ ក៏​បុក​ពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ​ជាមា្ច​ស់​ម៉ូតូ ផ្លោង​ទៅជិត​បង្គោល​ភ្លើង​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ផ្លោង​ទៅ​ចូល​ក្រោម​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ដែល​កំពុង​ចត​នៅមុខ​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ចំណែក​រថយន្ត​បង្ក​បើក​រត់​គេចខ្លួន​បាត់​ស្រមោល ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្នាន​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយក៏​បាន​ទាក់ទង​ទៅ​សាច់ញាតិ​សព ឱ្យមក​ទទួលយក​ជន​រងគ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ៕

1455983_455074838010945_5498963776022722253_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya