កំពង់ចាម ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា នៅក្នុងភូមិទី១០ សង្កាត់កំពង់ចាម នៅវេលាយប់កណ្ដាលអធ្រាត្រ តែងមានក្រុមក្មេងស្ទាវ ដែលចេញពីក្លឹបកំសាន្តមកបង្កការអុកឡុក ឈ្លោះវាយតប់គ្នាជាញឹកញាប់។ លោកឧត្តម
សេនីយ៍ស្នងការបានចាត់អោយកំលាំងខ្លាហោះធ្វើការចេញល្បាតឃ្លាំមើល ជាក់ស្ដែងនៅវេលាម៉ោង ២.៣០ នាទីយប់ ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ កំលាំងអន្តរាគមន៍ដឹកនាំដោយលោកវរសេនីយ៍ត្រី ណា ចេ ចេញល្បាតដល់ ចំណុចម្ដុំដើមជ្រៃមាត់ទន្លេជិតស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក៏ប្រទះឃើញ
ក្មេងស្ទាវ ១ក្រុម មាន៧នាក់ជិះម៉ូតូចំនួន៣គ្រឿង កំពុងតែឈប់ជួបជុំគ្នា ក្រោយពីពួកគេមាន ជំលោះវាយតប់គ្នានៅក្នុងក្លឹប ហើយទូរស័ព្ទ ហៅគ្នីគ្នាបំរុងទៅសងសឹក ពេលនោះកំលាំងល្បាតធ្វើការឆែកឆេរ ឃើញមានកាំបិតផ្គាក់១ កាំបិតបុ័ងតោ១ ស្នាប់ដៃ១ កន្ត្រៃវែង១ និងច្រវាក់១ខ្សែ ក៏បាននាំខ្លួនមកធ្វើការសាកសួរនៅស្នងការខេត្ត និងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចងក្រងនីតិវិធីបន្ត។
លោក វរសេនីយ៍ត្រី ណា ចេ បានអោយដឹងថាជនសង្ស័យចំនួន៧នាក់ គឺ១-ឈ្មោះ សូ ចែម ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបឹងរៃ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ២.ឈ្មោះ លឹម ចា ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិស្អាង ឃុំត្រពាំងគ ស្រុកជើងព្រៃ ៣.ឈ្មោះ ស្រ៊ាង គឹមថេង ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិ-ឃុំ
រអាង ស្រុកកំពង់សៀម៤. ឈ្មោះ ហាន លីនានា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងកញ្ចក់ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ៥.ឈ្មោះ ឈឹម និមិត្ត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាត្រាវ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ៦.ឈ្មោះ ចាំង ភារូ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ ជាងឆ្លាក់ នៅភូមិ-ឃុំ រអាង ស្រុកកំពង់សៀម ៧.ឈ្មោះ ញឹមសុខ
ឡេង ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ៕ ដោយ៖សហការី