ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្នេហា​ភ្លើងចំបើង​រហូត​មាន​ផ្ទៃពោះ ៤​ខែ ខាង​ប្រុស​ចង់​ដោះដៃ ទៅប្តឹង​សាលាសង្កាត់ ​

ស្នេហា​ភ្លើងចំបើង​រហូត​មាន​ផ្ទៃពោះ ៤​ខែ ខាង​ប្រុស​ចង់​ដោះដៃ ទៅប្តឹង​សាលាសង្កាត់ ​

ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ បន្ទាប់ពី​មាន​ចំណង​ស្នេហា ជាមួយ​យុវជន​ម្នាក់ រួម​ការងារ​ជាមួយគ្នា អស់​រយះពេល ២​ឆ្នាំ រហូត​មាន​ផ្ទៃពោះ ៤​ខែ ស្រាប់តែ​បែកធ្លាយ ដល់​ក្រុមគ្រួសារ ត្រូវបាន​សាច់ញាតិ នាំ​មក​សង្កាត់​ចោមចៅ សុំ​ឱ្យ​ជួយ​អន្តរាគមន៍ ក្នុង​ការទទួលខុសត្រូវ​ទារក​ក្នុង​ផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​នារី​វ័យក្មេង​ខាងលើ​មានឈ្មោះ ស​សហ អាយុ ១៧​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ័រ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​កំពុង​មាន​ផ្ទៃពោះ ៤​ខែ​។ ចំណែក​យុវជន ដែល​ជា​គូស្នេហ៍ តាម​ការអះអាង​របស់​នារី​ខាងលើ មានឈ្មោះ វាសនា អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ នៅ​លូ​ប្រាំ មាន​ទីលំនៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។
​នាង​បាន​ឱ្យដឹងថា ខ្លួន​បាន​ស្គាល់ ឈ្មោះ​វាសនា អស់​រយះ ២​ឆ្នាំ កន្លងមកហើយ ថែម​ទាំង​លួច​បង្កើត ស្នេហា​ជាមួយ​គ្នា ដោយ​ពុំ​មាន​ចាស់ទុំ ណា​ដឹង​ឮ​ឡើយ ហើយ​ទីបំផុត នាង​មាន​ផ្ទៃពោះ​ដល់​ទៅ ៤​ខែ​។ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ម្តាយមីង​ដឹង​រឿង ឮ​ដល់​ម្តាយបង្កើត ក៏​ហៅ​សួរនាំ ខ្លាច​ខាង​ប្រុស​ដោះដៃ ទើប​នាំមក​សាលាសង្កាត់ ចោមចៅ ជួយ​អន្តរាគមន៍ ព្រោះ​តាំងពី​នាង មាន​ផ្ទៃពោះ ប្រុស​ស្នេហ៍ ហាក់ដូចជា​ចង់​ដោះដៃ​៕

W@t-31123

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya