ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ជនសង្ស័យ​ម្នាក់ ឆែកឆេរ​ឃើញ​មាន​ក្រាម​ស​ថ្លា​ ​

ប៉េអឹម​ចាប់​ជនសង្ស័យ​ម្នាក់ ឆែកឆេរ​ឃើញ​មាន​ក្រាម​ស​ថ្លា​ ​

ភ្នំពេញ​៖ កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដង្កោ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ឆែកឆេរ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ម៉ូតូ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨ នឹង ៣០​នាទី ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ភូមិ កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ ។
​មុនពេល​ធ្វើ​ការឃាត់ខ្លួន ដោយ​កម្លាំង​របស់លោក​បាន​ចុះ​ល្បាត​ក្នុង​ភូមិសាស្ដ្រ​របស់​ខ្លួន ខណៈនោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១ គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AF- 3774 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​មុខ​ក្លោងទ្វា​វត្ដ ព្រះ​ធាតុ កម្លាំង​របស់​យើង​ក៏​សង្ស័យ​និង​បាន​ធ្វើ​ការឃាត់ខ្លួន ក្រោយមក​បាន​ក៏​ធ្វើការ​ឆែកឆេរ ក៍​ឃើញ​មាន​សារធាតុ​ញៀន​(​ក្រាម​ស​ថ្លា ) ចំនួន ១០​កញ្ចប់​តូច រួម​ជាមួយ​លុយ​ដុល្លា​ចំនួន ៨៥ ដុល្លា កាតគ្រី​ម៉ូតូ ១ លុយ​ខ្មែរ​ចំនួយ ១៧៦៩០០​រៀល នឹង ទូរ​សព្ទ័​ម៉ាក សាំ​ម​សុង ពណ៌​ខ្មៅ ១​គ្រឿង ។ ក្រោយមក កម្លាំង​អ​.​ហ​ខណ្ឌ​ដង្កោ​របស់​យើង​បាន​នាំ​យក​ជនសង្ស័យ​ខាងលើ​មក​មូលដ្ឋាន អ​.​ហ ដង្កោ​។
​ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ជនសង្ស័យ​ខាង​លើ មានឈ្មោះ ជួង វិសិទ្ធ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​ក្រោយពេល​សួរនាំ​នៅ​ស្នាក់ការ​កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដង្កោ​រួចមក ក៏​បាន​ដឹក​បញ្ចូន​ជនសង្ស័យ​បន្ត​ទៅកាន់ អាវុធហត្ថ រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​នាំ​បន្ថែម នឹង កសាង​សំណុំរឿង​ដើម្ប​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ កាត់ទោស​តាម​នីតិវិធី​ច្បាប់​៕
12260_454774234707672_6562628794034085046_n 1915353_454774281374334_2641401023594103570_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya