ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​របួសធ្ងន់ម​ន្ត្រី​សុរិយោដី​ម្នាក់​ ​

ឡាន​និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​របួសធ្ងន់ម​ន្ត្រី​សុរិយោដី​ម្នាក់​ ​

ខេត្ត​កំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​អោយ​បុរស​ម្នាក់​ជាម​មន្ត្រី​សុរ​យោ​ដី​ខេត្ត កំពង់ឆ្នាំង រងរបួស​ធ្ងន់ សន្លប់​ស្តូក ស្តឹង​នៅលើ​ទ្រូងផ្លូវ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៏ ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា មន្ត្រី​សុរិយោដី​ខេត្ត ដែល​រងរបួស​នេះ ឈ្មោះ កែប សំអុល អាយុ​៥៣​ឆ្នាំ មាន​ទំ​លំនៅ​ស្រុក​កំពង់លែង និង​ធ្វើការ​ជា​មន្ត្រី​សុរិយោដី​ខេត្ត ។ ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើត ហេតុ ជនរងគ្រោះ​បានជិៈ​ម៉ូតូ​ម៉ាកវ៉េវ​ព័ណ​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E.0169 តាម​បណ្តោយ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​កើតហេតុ ជា​ផ្លូវ​ប្រសប់​ជាមួយ​ថ្នល់ជាតិ​ដោយសារ​ម៉ូតូ​មាន​ល្បឿន​លឿន​ពេក ក៏​បាន​ជ្រុល​ហួស​ទៅ​បុក​នឹង​កង់​ក្រោយ​ផ្នែក​ខាង​ថ​ឆ្វេង រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ​ស្ទូច មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3C.8974 ដែល​កំពុង​បើកបរ​ក្នុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​បោក​ផ្ទប់​និង​រថយន្ត​រងរបួស​យ៉ាង​ធ្ងន់ ដោយ​លែ​ក​ម៉ូតូ​ត្រូវ​បាន​ខូច​មួយ​កំណាត់​មុខ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​កបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ដោយឡែក​មធ្យោបាយ​បង្ក​ទាំង​ពីរ​ត្រូវ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បរិបូរណ៍​ដើម្បី​រង់ចាំ​ការដោះស្រាយ ទៅតាម​នីតិវិធី​៕
10259872_454749404710155_7660816239416480977_n 10363986_454749391376823_2559428251927536920_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya