ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន ពុំដឹង​មូលហេតុ​

បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន ពុំដឹង​មូលហេតុ​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

 

​ជន​អត្តឃាត​មានឈ្មោះ កូយ ផល្លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភពពី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា កន្លងមក​ជនរងគ្រោះ​បាន​ទៅយក​ប្រពន្ធ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​ធ្លា​ប់យក​ម៉ូតូ​របស់​ឱ​ពុក​ម្តាយបង្កើត​ទៅ​លក់​ស៊ីចាយ​អស់ ចំនួន​០៤​គ្រឿង និង​ធ្លាប់ ប្រើប្រាស់​គ្រឿងញៀន ។ ដល់​ថ្ងៃទី​៣០.១២.២០១៥ វេលា​ម៉ោង ១១​យប់ ជនរងគ្រោះ​បានមកពី​ស្រុក​ស្អាង មក​ផ្ទះ​ម្តាយ​ឈ្មោះ ណាំ សុផាត នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​មិន​និយាយស្តី​អ្វី​ទាំង​អស់ហើយ​ពេលនោះ ឪពុកម្តាយ​បាន​លួង​ឲ្យ​ហូបបាយ ហើយក៏​ដេក​ទៅ ។ លុះដល់​វេលា​ម៉ោង ៤​ទាបភ្លឺ ចូលដល់​ថ្ងៃទី​៣១.១២.២០១៥ ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​ប្រាប់​ម្តាយ​ថា​ខ្លួន​ត្រឡប់ទៅផ្ទះ​ប្រពន្ធ​វិញ ដល់​ម៉ោង​០៤.៣០​នាទី ថ្ងៃ​ដដែល​ឈ្មោះ រស់ សំណាង ភេទ​ស្រី អាយុ ២៧​ឆ្នាំ ត្រូវជា​បងជីដូនមួយ​បាន​ក្រោក​ពី​ដេក ក៏​ឃើញ ជនរងគ្រោះ​ចងក​ជាប់​និង​ឥដ្ឋ​ខ្យល់ ជញ្ជាំង បន្ទប់​ខាងក្រោម​ផ្ទះ ជាមួយ​ខ្សែ​ពណ៌​ស បណ្តាល ឲ្យ​ស្លាប់បាត់​បង់ជីវិត ។
​ក្រោយពី​បាន​ពិនិត្យ​យ៉ាង​ម៉ត់​ចត ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ កា​រស​ន្ឋិ​ដ្នា​ន ជនរងគ្រោះ ស្លាប់​ដោយ​ធ្វើ អត្តឃាត ចងក​សម្លាប់ខ្លួន ក្រោយពី​និត្យ​ចប់ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យរ​តាម​ប្រពៃណី​៕9 6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya