ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​មាន​ជំងឺ​វិកល​ចរិក​ដើ​ចូល​ផ្ទះ​ម៉​ស្សា​កោស​ជប់​ធ្វើ​សរសៃ វាយ​ម្ចាស់ផ្ទះ​និង​ទ្រព្យ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ ​

បុរស​ម្នាក់​មាន​ជំងឺ​វិកល​ចរិក​ដើ​ចូល​ផ្ទះ​ម៉​ស្សា​កោស​ជប់​ធ្វើ​សរសៃ វាយ​ម្ចាស់ផ្ទះ​និង​ទ្រព្យ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ ​

ភ្នំពេញ​៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បង្ក​ដោយ​បុរស់​ម្នាក់​មាន​ជំងឺ​វិកល​ចរិក​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​ម៉ាស្សា​កោស​ជប់​និង​ធ្វើ​សរសៃ​ហើយ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ម្ចាស់ផ្ទះ​និង​វាយ​សម្ភារ​ក្នុង​ផ្ទះ​កាលពី​វេលា​ម៉ោង​០៣​និង​០០​យប់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្ទះ​គ្មាន​លេខ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​
​បុរស​ជា​ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ ណំ សុខុម ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។​ចំណែក​បុរស​វិកល​ចរិក​នោះ​មានឈ្មោះ គង សំណាង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​បាក់រ​ណោះ ឃុំ​សង្ឃរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​
​ប្រភព​ពី​ស្រីៗ​បំរើការ​នៅ​ផ្ទះ​ម៉ាស្សា​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​ជន​បង្ក​បាន​ដើរ​ចូលមក​ក្នុង​ផ្ទះ​ហើយ​ដេញចាប់​ស្រីៗ​ពេលនោះ​មាន​បុរស​ម្នាក់​ទៀត​ដែល​នៅផ្ទះ​ជា​មួយ​ចេញមក​ឃាត់​ពេលនោះ​បុរស​បង្ករ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​ឈ្មោះ ណំ សុខុម ដែល​មាន​ជំងឺ​កំពង់​សំរាក​នៅ​លើក្រែ​និង​យក​កុងម៉ាម​កបោក​លើ​ទូ​រស្សន៍​ទៀត​ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរា​គម៍​។​
​បើ​តាម​ការ​អោយ​ដឹង​ពី​ប្អូនប្រុស​ជន​បង្ករ​បាន​អោយ​ដឹង​ថា​បង​របស់​គាត់​មាន​ជំងឺ​វិកល​ចរិក​ដោយ​មាន​លិខិត​ចេញពី​មន្ទីពេទ្យ​នៅ​ខេត្ត​ស្វាយរៀង​ថា​គាត់​មាន​ជំងឺ​វិកល​ចរិក​ពិតមាន​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដោយ​ឃើញ​ថា​បុរស​បង្ករ​ជា​មនុស្ស​វិកល​ចរិក​នោះ​ហើយ​មាន​លិខិតបញ្ជក់​ពី​មន្ទី​ខេត្ត​ត្រឹមត្រូវ​នោះ​ទើប​សមត្ថកិច្ច​អោយ​ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រុស្សី​។ ចំណែក​ខាង​ផ្ទះ​ម៉ាស្សា​កោស​ជប់​វិញ​មិន​បាន​ប្តឹងផ្តល់​អ្វី​ទេ​៕
7511_454663941385368_1904924048195025554_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya