(ឡាវេហ្គាស)៖ ស្តេចប្រដាល់ជនជាតិហ្វីលីពីន Manny Pacquiao បានព្រមព្រៀងចុះហត្ថលេខាឡើងវាយទល់នឹងគូ ប្រជែងជនជាតិអាម៉េរិក Timothy Bradley ជាថ្មីម្តងទៀតនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះក្នុងជំនួប លើកទី៣របស់ពួកគេទាំងពីរ ។
ប្រធានផ្សព្វផ្សាយលោក Bob Arum បានថ្លែងប្រាប់សារព័ត៌មាន BBC ថា ទាំង Pacquiao និង Bradley បានព្រមព្រៀងចុះហត្ថលេខាឡើងវាយគ្នាម្តងទៀតហើយនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ខាងមុខ នៅសង្វៀនសហរដ្ឋអាម៉េរិក ស្ថិតក្នុងទីក្រុង Las Vegas ដែលជាទឹកដី Pacquiao ធ្លាប់ចាញ់ Bradley ម្តងកាលពីឆ្នាំ២០១២ មុនពេល Pacquiao វាយឈ្នះវិញនៅប្រទេសចិន កាលពីឆ្នាំ២០១៤ ។
សូមបញ្ជាក់ដែរថា នេះអាចជា១ប្រកួតចុងក្រោយសម្រាប់កីឡាករជើងខ្លាំងលំដាប់លេខ២ពិភពលោក Manny Pacquiao វ័យ៣៧ឆ្នាំ ក្រោយពេលគាត់ប្រកាសសុំសងសឹកជាមួយកីឡាករលំដាប់លេខ១របស់អាម៉េរិក Floyd Mayweather មិនបានសម្រេច ដោយសាររូបគេ(Floyd) ប្រកាសចូលនិវត្តន៍ហើយនោះ ។
ទន្ទឹមនោះដែរ ស្តេចប្រដាល់សកលលំដាប់លេខ១របស់អង់គ្លេស Amir Khan ក៏បន្តខកចិត្តផងដែរ ក្រោយការចិញ្ចឹមចិត្តចង់ឡើងប្រកួតជាមួយនឹងកីឡាករ Pacquiao ដែលធ្លាប់មានប្រវត្តិចាញ់តែ៦ប្រគួត មិនបានសម្រេចទៀតនោះ ៕