ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​ប្រើ​អាវុធ​ខុសច្បាប់​និង​ចោរកម្ម​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​ប្រើ​អាវុធ​ខុសច្បាប់​និង​ចោរកម្ម​ ​

ខេត្ដ​សៀមរាប​៖ បុរស​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​មក​សាកសួរ ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើ​អាវុធ​ខុសច្បាប់ ខណៈ​ដែល​សមត្ថកិច្ច​ចុះ ត្រួតពិនិត្យ​រដ្ឋបាល​នៅក្នុង​ភូមិ​ចំនួន​០២​គឺ​ភូមិ​វត្ត​បូព៌ និង​ភូមិ​ជន្លង់​នៃ​សង្កាត់​សាលា​កំរើក​។
​ការចុះ​ធ្វើ​រដ្ឋបាល​នោះ កម្លាំង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ដោយ​មាន​អាវុធខ្លី​ម៉ាក​K៥៤​ចំនួន​០១​ដើម បង់​ចំនួន​០១​មាន​គ្រាប់​ចំនួន​០៦​គ្រាប់ និង​ដកហូត​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ា​កឌុក​(DUKE)
​ហេតុការណ៍​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥​ក្នុងភូមិ​វត្ត​បូ​ព៌ និង​ភូមិ​ជន្លង់​នៃ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
​មន្ត្រីនគរបាល​ក្រុង​សៀមរាប​បានឲ្យដឹងថា ការចុះ​ត្រួតពិនិត្យ​ផ្ទះជួល​សរុប​ចំនួន​១៥​កន្លែង​ផ្ទះ ស្មើ​នឹង​ចំនួន​១៣៧​បន្ទប់ មាន​មនុស្ស​ស្នាក់នៅ សរុប​ចំនួន​៣២៧​នាក់ ប្រុស​១៤៧​នាក់ ក្នុងនោះ ក្រុម​ចម្រុះ​បាន នាំខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ជាមួយនឹង​វត្ថុតាង​ដូចខាងលើ​។​
​ជនសង្ស័យ​ទី​១/​ឈ្មោះ ផុង ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត ភូមិ ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម (​ឃាត់​ខ្លួន​ថ្ងៃ​ទី​២៩) ទី​២/​ឈ្មោះ យាប សុភ័​ក្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់នៅ​ភូមិ ១០​មករា ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មក​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​រយៈពេល​២​ខែ នៅ​កន្លែង​ហាង​ម៉ាស្សា​នៅ​កែង​ជន្ល​ង់​។ ជនសង្ស័យ​ទាំង​០២​នាក់​នេះ ជាប់​ពាក់ព័ន្ធ​ចំនួន ២​ករណី ករណី​ទី​១ ប្រើប្រាស់​និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ករណី​ទី​២ ករណី​អំពើ​លួច​យក​ម៉ូតូ មាន​ស្ថាន​ទម្ងន់ទោស​។​ម៉ូតូ​ដែល​ដកហូត​បាន ម៉ាក ឌុ​ក (DUKE) ជា​ម៉ូតូ របស់​ជនរងគ្រោះ​។ សមត្ថកិច្ច​បន្តថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ​ជន់ ម៉េង ឈាង អាយុ ២៣​ឆ្នាំ ភេទ ប្រុស ដែល​បាន​បាត់​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៩​ឆ្លង​ចូល​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច មុខ​បន្ទប់​ជួល ក្រោយ​ហាង​សែន​សប្បាយ​២ ភូមិ​វត្ត​បូ​ព៍ សង្កាត់​សាលា​កំរើក ម៉ូតូ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក ធ្វើការ​ប្រគល់​ទទួល ត្រឡប់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​រួច​ហើយ​។ រីឯ​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
10376310_454646801387082_2396034119049601410_n 12369162_454646774720418_4326712647437971289_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya