ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឃាតករ​កាប់សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ស្រុក​ស្ទោង គឺជា​កូនប្រសារ​

ឃាតករ​កាប់សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ស្រុក​ស្ទោង គឺជា​កូនប្រសារ​

​កំពង់ធំ ៖ ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​កាប់សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នោះ នៅពេលនេះ​សមត្ថ កិច្ច​តាម​ចាប់​ជនសង្ស័យ​បាន​ហើយ គឺជា​កូនប្រសារ​របស់​ស្ត្រី​រងគ្រោះ​។​

 

​លោក យ៉ង សង់ អធិការនគរបាល​ស្រុក​ស្ទោង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​របស់លោក បាន​តាម​ចាប់​ជនដៃដល់​ជា​ឃាតក កាប់សម្លាប់​ស្ត្រី​វ័យ​ចំណាស់​នៅ​ភូមិ​ពន្លាជ័យ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង​នោះ​ហើយ​។ ជនសង្ស័យ ដែល​កម្លាំង​លោក​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ មានឈ្មោះ សុខ ធី អាយុ ៤៤​ឆ្នាំ នៅ​ភូមិ​ពន្លាជ័យ ឃុំ​បន្ទាយ​ស្ទោង​។​

 

​ជនសង្ស័យ និង ប្រពន្ធ​របស់ខ្លួន ដែលជា​កូនស្រី​ជនរងគ្រោះ បាន​លែង​គ្នា បន្ទាប់មក​ស្ត្រីជន​រងគ្រោះ ដែលជា​ម្តាយ មិន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​មកជួប​កូនស្រី​របស់ខ្លួន ទើប​ជនសង្ស័យ​ចងគំនុំ ហើយ​ឈានទៅដល់​ការកាប់សម្លាប់​តែម្តង​។​

 

​ជនសង្ស័យ​រូបនេះ ត្រូវបាន​នគរបាល​កំ​ពុង​សួរនាំ​បន្តទៀត នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ដើម្បី​បញ្ជូនទៅ​ស្នងការ​ខេត្ត ចាត់ការ តាម​នីតិវិធី​។​

 

​សូមបញ្ជាក់ថា អ្នកស្រី បួន មីន អាយុ ៧៥​ឆ្នាំ នៅ​ភូមិ​ពន្លាជ័យ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវបាន​ជន​គេ​លួច​កាប់​ប្រ ហារ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ពេល​កំពុង​សម្រាន្ត​លើ​គ្រែ​ក្រោមផ្ទះ​។ ស្ត្រី​រងគ្រោះ ត្រូវ​ឃាត​កកាប់​ត្រង់​ក​ខាងឆ្វេង និង​ស្មា​ខាងឆ្វេង​៕sfd sdfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya