ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មេចោរ​ប្លន់ ប្តី​-​ប្រពន្ធ​ទើប​ចេញពី​គុក ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ចូល​គុក​វិញ​

មេចោរ​ប្លន់ ប្តី​-​ប្រពន្ធ​ទើប​ចេញពី​គុក ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ចូល​គុក​វិញ​

​រាជធានី​ភ្នំពេញ ៖ មេខ្លោង​ចោរប្លន់ ចែកចាយ​គ្រឿងញៀន និង​កាច់​សោ​.​ក​ម៉ូតូ ២​នាក់​ប្តី​-​ប្រពន្ធ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ធ្នូ ២០១៥ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

 

​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ស៊ុន សុង អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លន់ ស៊ីណា អាយុ​៣១​ឆ្នាំ ដែល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ទើបនឹង​ចេញពី​ពន្ធនាគារ ហើយ​ពួកគេ​គឺជា​មេខ្លោង​ចោរប្លន់ ចែកចាយ​គ្រឿងញៀន និង​កាច់​សោ​.​ក​ម៉ូតូ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។​

 
​ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ កម្លាំង​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន ស្លាក​លេខ​ម៉ូតូ និង​កាត​គ្រី​ម៉ូតូ​ជាច្រើន​ផងដែរ ។​

 
​បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន សមត្ថកិច្ច​នឹង​បន្តទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​បន្តទៀត ៕ sdsf sfss

sfsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya