ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់ បែកក្បាល​សន្លប់

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់ បែកក្បាល​សន្លប់

ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​បែកក្បាល ហូរ​ឈាម​សស្រាក់ ដេក​សន្លប់​ឈឹង​នៅ​កន្លែង បន្ទាប់​ពី ជួប​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង រវាង​ម៉ូតូ​និង​ម៉ូតូ បើកបរ​ស្រប​ទិស​គ្នា​វ៉ា​ទាក់​ដៃចង្កូត​គ្នា​ដួល កាលពី​វេលា​ម៉ោង​16​និង​10​នាទី ថ្ងៃទី​30 ខែ​ធ្នូ ឆ្នាំ​2015 ស្ថិតនៅ​តាម​ផ្លូវ​សហ​ពន្ធ​រ៉ូ​ស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​មានឈ្មោះ ចំរើន រស់ អាយុ 45​ឆ្នាំ​ស្នាក់នៅ ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ក្នុងស្ថានភាព របួសធ្ងន់ សន្លប់​ឈឹង​នៅ​កន្លែង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា C125 សេរី​2010 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ AP-5310 ។​
​ចំណែក​ភាគី​ម្ខាង​ទៀត​មានឈ្មោះ ហេង​គុណ​អាយុ​33​ឆ្នាំ​ជា​កម្មករសំណង់​និង​ប្អូន​ម្នាក់ទៀត​ឈ្មោះ អ៊ិវ អាយុ​25 កម្មករសំណង់​ដូចគ្នា​ស្នាក់នៅ​ជាមួយគ្នា​ភូមិ​កន្ទោក​ត្បូង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង​របួសស្រាល​ទាំង​ពីរ​នាក់ ជិះ​ម៉ូតូ C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1E-7058 មាន​ស្រុកកំណើត​នៅ​ភូមិ​បោះ​អង្គុញ​ស្រុក​សំរោង​ទង​ខេត្ត​កំពុងស្ពឺ​។​
​មុន​កើតហេតុ គេ​ឃើញ​បុរស​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ខាងលើ​ក៏​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់​បើកបរ​ស្រប​ទិស​គ្នា​ក៏​ទាក់​ដៃចង្កូត​ដួល​រង​បែក​មុខ​បែក​មាត់ ចំណែក​ម៉ូតូ​រង​ការខូចខាត​ដូចគ្នា​៕
30-12-201566291 66294

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya