ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ ត្រូវគ្រាប់​​កាំភ្លើង​កែច្នៃ​​​​​របួសធ្ងន់​

កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ ត្រូវគ្រាប់​​កាំភ្លើង​កែច្នៃ​​​​​របួសធ្ងន់​

​ខេត្តមណ្ឌលគិរី ៖ មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ម្នាក់​បាន​រងរបួស​ក្បាល​ជា​ទម្ងន់ ខណៈ​កំពុងបើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឡើងលើ​រថយន្ត​ដឹកជញ្ជូន​១​គ្រឿង​ទៀត ក៏​ស្រាប់​តែមាន​គ្រាប់កាំភ្លើង​ខ្យល់​(​កាំភ្លើង​កែច្នៃ​)​បាញ់​ចំ កាលពី​វេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃទី​៣០ ធ្នូ ២០១៥ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​លើ ក្នុងភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

​ជនរងគ្រោះ​ឈ្មោះ នួន ផាត ហៅ សាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែ​មនោ​រម្យ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ។​

 

​ជនរងគ្រោះ​ភ្ជួរដីចម្ការ​រួច ក៏​បើក​ត្រាក់ទ័រ​ឡើងលើ​រថយន្ត​ដើម្បី​ដឹក​ទៅផ្ទះ ស្រាប់តែ​ឮ​សម្លេង​កាំភ្លើង​ខ្យល់ ហើយ​គ្រាប់​នោះបាន​ហោះ​មក​ត្រូវ​ក្បាល​ជនរងគ្រោះ​ហូរឈាម​ស្រោច​ពេញ​ក្បាល បៀម​គ្រាប់​ជាប់​ជើងសក់​ស្តាំ ក្រោយ​កន្ទុយភ្នែក ។ បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង​កែច្នៃ ជនរងគ្រោះ​បាន​ទៅ​មន្ទីរពេទ្យ​ធ្វើការ​វះកាត់​យក​គ្រាប់​ចេញ (​គ្រាប់​នោះ​គឺជា​គ្រាប់​ពិ​ដាង​កង់​ម៉ូតូ​) ហើយក៏​មកប្តឹង​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​អ្នកបាញ់ ។​

 
​សមត្ថកិច្ច​បាន​រកឃើញ​ជនបង្ក ដែលមាន​ឈ្មោះ សាំង ហ៊ាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែ​មនោ​រម្យ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបង្ក និង​វត្ថុតាង​អាវុធ​បាញ់​ខ្យល់​(​ប្រភេទ​កែច្នៃ​)​ប្រើ​គ្រាប់​ពិ​ដាង​កង់​ម៉ូតូ ។​

 
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​បាញ់​សត្វ​ពពេច​ស្រាប់តែ​ឮ​សម្លេង​របស់​ជនរងគ្រោះ​ស្រែកថា អាណា បាញ់​អា​ញ់ ទើប​ខ្លួន​(​ជនបង្ក​)​ដឹងថា បាន​បាញ់​ចំ​មនុស្ស ដោយ​ភ័យខ្លាច​ក៏​យក​កាំភ្លើង​នោះ​ទៅ​បោះចោល​ក្នុងព្រៃ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ៕sda

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya