ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ក្មេង​ទំនើង​ជា​កម្មករ​ឃ្លាំង​ស្តុប​ដែក​៦​នាក់ បន្ទាប់ពី​វាយ​កម្លាំង​អាវុធហត្ថ​បណ្តាលឱ្យ​រងរបួស​ ​

ប៉េអឹម​ឃាត់ខ្លួន​ក្មេង​ទំនើង​ជា​កម្មករ​ឃ្លាំង​ស្តុប​ដែក​៦​នាក់ បន្ទាប់ពី​វាយ​កម្លាំង​អាវុធហត្ថ​បណ្តាលឱ្យ​រងរបួស​ ​

ភ្នំពេញ ៖ ក្មេង​ទំនើង​ជា​កម្មករ​ឃ្លាំង​ស្តុប​ដែក​៦​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវធ្វើការ​ឃាត់ខ្លួ​នភ្លា​មៗ ខ​ណះ​ដែល​កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន​ឃើញ​ពួក​គេ​គួរ​ឱ្យ​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​បែរជា​ត្រូវបាន​ក្រុម​ក្មេង​ទាំ​នោះ នាំ​បក្សពួក​មក​វាយ​កម្លាំង​អាវុធហត្ថ បណ្តាលឱ្យ​រង​របួស​និង​បោក​វិទ្យុ​ទាក់ទង​របស់​សមត្ថ​កិច្ច​ចោល​ថែមទៀត​ដោយ​មិន​ខ្លាចញញើត​ច្បាប់​សូម្បីតែ​បន្តិច ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​
​នៅ​មុនពេល​កើតហេតុ​គឺ​កម្លាំង​អាវុធហត្ថ​៤​ម៉ូតូ​៨​នាក់ បាន​ជិះ​ល្បាត​ការពារ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន លុះ​ពេល​មកដល់​ចំណុច​កើតហេតុ​នោះ ក៏​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ ម៉ាក​គុប​មូល​ជិះ​ឌុប​គ្នា ហើយ​បាន​ជ្រុះ​វិទ្យុទាក់ទង ឃើញ​ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​គួរឱ្យ​សង្ស័យ​ក៏​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​អ្វី​នោះ​ទេ​ក៏​រៀបនឹង​ឱ្យ​ពួកគេ​ទៅ​វិញ ពេលនោះ​ស្រាប់តែ​គ្នីគ្នា​ពួកគេ​២​នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​មួយគ្រឿង​ទៀត ហើយ​បាន​ជេរប្រមាថ​កម្លាំង​សមត្ថកិច្ច​ខ្លាំងៗ រហូត​មាន​ការ​ទាស់​ពាក្យសម្តី​គ្នា​ឡើង ។ បន្តិច​ក្រោយមក​ក្រុម​ក្មេង​ទំនើង​បាន​ហៅ​បក្សពួក​ជា​ច្រើន​នាក់ និង​វាយ​ទៅលើ​កម្លាំង​កងរាជអាវុធហត្ថ​បណ្តាលឱ្យ​រងរបួស​បែក​មាត់​ម្នាក់ និង​បាន​យក​វិទ្យុទាក់ទង​២​គ្រឿង​បោក​បែកខ្ទេច ហើយ​ដើម្បី​ការពារ​ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ផ្ទុះអាវុធ​ឡើងលើ​ចំនួន​៣​គ្រាប់ ផ្អើល​ក្រុម​ក្មេង​ទំនើង​រត់​ចែក​ជើង​គ្នា​ចូលទៅ​ក្នុង​ឃ្លាំង​ស្តុប​ដែក​ដែល​ជា​កន្លែង​ពួកគេ​ធ្វើការ និង​ឃាត់ខ្លួន​បាន​៤​នាក់​ភ្លាម​ផងដែរ ។ ភ្លាមៗ​នោះ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះ​ទៅដល់​កន្លែង​ឃ្លាំង​នោះ​ដើម្បី​ធ្វើការ​សួរនាំ​រក​ជនដៃដល់​ដែល​វាយ​កម្លាំង​អាវុធហត្ថ ប៉ុន្តែ​ត្រូវបាន​បុរស​ដែល​ជា​មេការ​ម្នាក់​ចេញ​មក​កាង​ស្រែក​ឡូរ​ឡារ យក​សុ​ត​តែ​ឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម ហើយ​ពេលនោះ​កម្មករ​ផ្សេង​ទៀត​ដែល​នៅក្នុង​ឃ្លាំង ថែម​ទៀត​បាន​ស្ទុះ​មក​វាយ​លើ​កម្លាំង​អាវុធហត្ថ ប៉ុន្តែ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​មេការ​ម្នាក់​នោះ និង​កម្មករ​ម្នាក់​ទៀត យកទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សួរនាំ​បន្ត​ស្វែង​យក​ជនដៃដល់ និង​កសាង​សំណុំរឿង​បញ្ជូលទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​នីតិវិធី ។ កម្លាំង​កងរាជអាវុធហត្ថ​បញ្ជាក់ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន ទី​១​មានឈ្មោះ ដៀប សេន (​មេការ​) ទី​២​ឈ្មោះ ចូរ ជុំ ទី​៣​ឈ្មោះ លី ហន ទី​៤​ឈ្មោះ គឹម សុភា ទី​៥​ឈ្មោះ ជួប ចាន់ណា​រី និង​ទី​៦​ឈ្មោះ លឹប អៀង​ឈុន អ្នក​ទាំង​៥​នាក់​គឺជា​កម្មករ​នៅក្នុង​ឃ្លាំង​ដែក​នោះ​ទាំងអស់​៕

10289970_454618851389877_1015009991155939780_n 10369571_454618894723206_1645504710467012867_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya