ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ បំផ្លាញ​ផ្ទះ ប្រជាពលរដ្ឋ មួយ​ខ្នង នៅ​បាត់ដំបង ​

អគ្គិភ័យ បំផ្លាញ​ផ្ទះ ប្រជាពលរដ្ឋ មួយ​ខ្នង នៅ​បាត់ដំបង ​

បាត់ដំបង​៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ស្ថិតនៅក្នុង​ភូមិ​កណ្តាល ភូមិ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បំផ្លាញ អស់​មួយ​ខ្នង​នៅ​ម៉ោង ប្រមាណ​ជិត​៦ ព្រលប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ ដោយសារ​ទុស្សេ​ខ្សែភ្លើង​។  ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ ផាន់ រិត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ​ផន ហាង អាយុ​៤៧​ឆ្នាំ ។ ផ្ទះ​ដែល​រង​ការខូចខាត ជា​ប្រភេទ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម ប្រក​ស័ង្កសី ទំហំ ៧​ម៉ែត្រ គុណ ៨​ម៉ែត្រ ។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ប្រាក់​ដុល្លារ​ចំនួន ៥​ពាន់​ដុល្លារ ប្រាក់​ខ្មែរ ចំនួន​៧ លាន​រៀល ទូរទស្សន៍​៣​គ្រឿង គ្រែឈើ​ប្រភេទ​បេង​ចំនួន​៤​ឈុត និង​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ធំ​ទៀត​។
​បើ​តាម​អ្នក​ភូមិ​កណ្តាល​បានអោយដឹងថា មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ដោយសារ​ម្ចាស់ផ្ទះ មិន​នៅ​នាំគ្នា​ទៅ​ចាំចំការ ដោយ​ទុក​តែ​កូនស្រី និង​ក្មេង​តូចៗ នៅ​លេង​ខាងមុខផ្ទះ ខណៈ​ដឹងថា​មាន​ភ្លើង​ឆេះ ខ្លាំង​មិន​អាច​នាំ​គ្នា​ជួយ​ពន្លត់​បាន ទើប​បណ្តាលឲ្យ​ឆាប់ឆេះ​ទាំងស្រុង​តែ​ម្តង​៕

1509644_1674856756088045_111513341728278957_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya