ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់ ​

កំពត​៖  នៅវេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រក​កំពង់ត្រាច​។ ជនរងគ្រោះ​ទាំង​៤ រួមមាន ១-​ឈ្មោះ​នូវ គឹ​ប ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ជា​អ្នកបើកបរ​ម៉ូតូ (​ស្លាប់​), ២-​ឈ្មោះ​ភិន ឧ​ត្ត​សុជាតា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ជា​អ្នករួមដំណើរ (​របួសធ្ងន់​) ទាំង​២ រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ អត់​ពាក់​ស្លាក​លេខ ។ ៣-​ឈ្មោះ​គង់ រ័ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នេសាទ​សមុទ្រ ជា​អ្នកបើកបរ​ម៉ូតូ (​របួសធ្ងន់​) និង​៤- អ្នកជិះ​ពីក្រោយ ឈ្មោះ​លី គន្ធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នេសាទ​ដូចគ្នា (​របួសធ្ងន់​) ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​, ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-1830​។​
​សមត្ថមិច្ចដ​ដែល​បន្ត​ថា ម៉ូតូ​ទាំង​២​គ្រឿង​នេះ បើក​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច ម៉ូតូ​វេវ បើក​ពីមុខ លុះដល់​ចំណុច​កើតហេតុ ម៉ូតូ​សង់​បើក​លឿន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​វេវ​ពីក្រោយ ក៏​បណ្តាល​ឲ្យ កើត​គ្រោះថ្នាក់​ជា​យថាហេតុ​យ៉ាង​បែបនេះ​តែម្តងទៅ ធ្វើឲ្យ​នារី​ម្នាក់​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ និង​៣​នាក់​ទៀត​របួសធ្ងន់ ក្រោយ​ហេតុការណ៍ ត្រូវបាន​គេ​ដឹកយក​ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម ទាំង​៣​នាក់​។ រី​ឯ​អ្នកស្លាប់ ត្រូវ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​តំកល់​នៅ​ផ្ទះ ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

CH-01604 CH-01606

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya