ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​និង​អនុប្រធាន មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង រួមដៃគ្នា​កិបកេង​ថវិកាជាតិ ​

ប្រធាន​និង​អនុប្រធាន មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង រួមដៃគ្នា​កិបកេង​ថវិកាជាតិ ​

ខេត្ត​ស្វាយរៀង ៖ លោក មាក ឆ​វណ្ណា​រុន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង និង​អនុប្រធាន​ម្នាក់ឈ្នោះ  ឈឹម សារិទ្ធ ត្រូវបាន​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​អះអាង​ថា​ប្រធាន​និង​អនុប្រធាន​មន្ទី​រទាំង​ពីរ​រូប​នេះ​បាន​រួមដៃគ្នា​ជា​ធ្លុង​មួយ​ធ្វើ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​ថវិកាជាតិ​យ៉ាងខ្លាំង ។    ក្រៅពី​នោះ​លោក​ប្រធាន​មន្ទីរ មាក ឆ​វណ្ណា​រុន ថែម​ទាំង​ប្រើពាក្យ​ប្រមាថ​ដៀល​មន្ត្រី​ចាស់ៗ​ដែល​ខ្លះ​ជិត​ចូលនិវត្តន៍​ទៅ​ហើយ​នោះ​ថា​ជា​មន្ត្រី​ល្ងង់​ធ្វើការ​ខាត​ប្រាក់ខែ បង្ក​ធ្វើឲ្យ​មន្ត្រី​ចាស់ៗ​កើត​មាន​ការក្តៅក្រហាយ ។​
​ប្រភព​បានឲ្យដឹង​ថា​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​លោក មាក ឆ​វណ្ណា​រុន ប្រធាន​មន្ទីរ បានធ្វើការ​កិបកេង​ថវិកា​ជាតិ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​មួយៗ​ឆ្នាំ​អស់ប្រាក់​មិនតិច​ជាង ១០០​លាន​រៀល ដោយ​ក្នុង​នោះ​គឺ​ការ​កិបកេង​ថិ​កា​សម្រាប់    ជួស​ជុស​ថែទាំ​មន្ទីរ សំភារៈ​ការិយាល័យ ប្រេងឥន្ធនៈ​រួម​និង​ថវិកា​តាម​អនុ​គណនី​ជាច្រើន​ទៀត ។ ហើយ​ការ​កិបកេង​នេះ       ដោយ​មាន​ការចែក​ផលប្រយោជន៍​មួយចំនួន​ឲ្យទៅ​លោក​អនុប្រធាន​មន្ទីរ  ឈឹម សារិទ្ធ រួម​នឹង​មន្ត្រី​ជំនិត​ពីរ​នាក់​ផ្សេង ទៀត​។ ចំណែក​មន្ត្រី​ជាច្រើន​រួម​និង​អនុប្រធាន​មន្ទីរ​ផង​ដែល​មិនមែន​ជា​មនុស្ស​ស្និទ្ធិ​របស់លោក​ប្រធាន​មន្ទីរ គឺ​មិន​បាន​ទទួល​ផង​ប្រយោជន៍​អ្វី​ក្រៅពី​ប្រាក់ខែ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ប្រធាន​មន្ទីរ​រូប​នេះ​តែងតែ​អួតអាង​ពី​ការទំនាក់ទំនង​របស់​គាត់      និង​មន្ត្រីជាន់ខ្ពស់​រួម​និង​ភាពមានបាន​របស់គាត់  ទៅកាន់​មន្ត្រី​ថ្នាក់ក្រោម ដើម្បី​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​គោរព​និង​កោតខ្លាច​ពី​អំណាច​និង​ទឹកប្រាក់​របស់គាត់ ។​
​ប្រភព​បាន​បន្ត​ថា​កន្ល​ង​ទៅ​គេ​ក៏​បាន​ឃើញ​មាន​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​ទៅ​ធ្វើការ   ត្រួតពិនិត្យ​ការដឹកនាំ និង​ការចាយវាយ​ថវិកា ប៉ុន្តែ​ក្រុម​ទាំងនេះ​មិន​បាន​ធ្វើការ​អ្វី​ពិតប្រាកដ​ទេ ការចុះ​ត្រួតពិនិត្យ​របស់​ក្រុម ទាំង​នេះ​ដូចជា​ទៅ​រក​លុយ​ពី​លោក​ប្រធាន​មន្ទីរ​សម្រាប់​នៅ​សណ្ឋាគារ​ថ្លៃៗ​និង​ដើរ​ផឹកស៊ី​កំសាន្ត​សប្បាយ​នៅ​ក្រុង​ស្វាយរៀង   ហើយ​ពេល​ត្រលប់​មកវិញ​ចេញ​របាយការណ៍​ថា​ការដឹកនាំ​មន្ទីរ​ពាណិជ្ជ   កម្ម​របស់​លោក​ប្រធាន​មន្ទីរ មាក ឆ​វណ្ណា​រុន ដឹកនាំ​បាន​ល្អ​គ្រប់​វិស័យ ។
​ដោយសារ​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង ដែល​មិនមែន​ជា​បក្សពួក​របស់​លោក​ប្រធាន​មន្ទីរ    បានកើត​ការក្តៅក្រហាយ​ស្ទើរ​ក្លាយជា​ភ្នំភ្លើង ប៉ុន្តែ​មិនដឹង​តវ៉ា​ធ្វើ​យ៉ាងម៉េច​ព្រោះ​គ្មាន​ខ្សែ​និង​គេ​ចេះ​តែ​តស៊ូ​ទៅ​ទំរាំ​តែ​ដល់​ពេល​ចូលនិវត្តន៍ ៕

1688pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya