ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ម្តាយ​និង​កូនស្រី​ម្នាក់ បាន​ស្លាប់​ហើយ ករណី​កាប់​ប្រហារ​មួយ​គ្រួសារ នៅ​តំបន់​ក្បាលឆាយ

ម្តាយ​និង​កូនស្រី​ម្នាក់ បាន​ស្លាប់​ហើយ ករណី​កាប់​ប្រហារ​មួយ​គ្រួសារ នៅ​តំបន់​ក្បាលឆាយ

​ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ ថា ករណី​កាប់​ប្រហារ​ដោយ​ពូថៅ​លើ​ជនរងគ្រោះ​មួយ​គ្រួសារ នៅ​តំបន់​ក្បាលឆាយ នៅ​ក្រុម​២១ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​នោះ រហូតមកដល់​ពេលនេះ ជនរងគ្រោះ​ជា​ម្តាយ និង​កូនស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ បាន​ស្លាប់​ហើយ​។​

 
​ម្ដាយ​បាន​ស្លាប់​ហើយ​នៅ​ភ្នំពេញ រីឯ​កូន​៤​នាក់​បាន​បញ្ជូនទៅ ពេទ្យ​គន្ធបុប្ផា ក៏បាន​ស្លាប់​តាមផ្លូវ​ម្នាក់ទៀត គឺ​អាយុ​១៣​ឆ្នាំ​។​

 
​សម្រាប់​អំពើ​ឃាតកម្ម ដែល​ផ្តើមចេញពី​រឿង​គំនុំ ដ៏​សាហាវព្រៃផ្សៃ​នេះ ត្រូវបាន​លោកស្នងការ​អះអាងថា កម្លាំង​នគរបាល​ជំនាញ របស់លោក បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ក្រុម​ឃាតក​។ បើតាម​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​ថា​ករណី​ឃាតកម្ម​នេះ បង្កដោយ​ជនសង្ស័យ​ម្នាក់ ប្រេ​ី​ខ្នងពូថៅ​។​

 
​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ជន​រង​គ្រេ​ាះ​៧​នាក់ (​ប្រុស​២​ស្រី​៥) រួមមាន ទី​១​ជីដូន អាយុ​៦៥​ឆ្នាំ មិន​ស្គាល់​ឈ្មេ​ាះ របួស​ក្បាល​ធ្ងន់ ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ឥឡូវ​បាន​ស្លាប់ ទី​៣ ឈ្មោះ គង់ ផាន់​ណា​រី​ន អាយុ​១៣​ឆ្នាំ ភេទ​ស្រី ឥឡូវ​បាន​ស្លាប់ ទី​៤ ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី​អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥ ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស​អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៦ ក្មេងប្រុស​មិន​ស្គាល់​ឈ្មេ​ាះ អាយុ​៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ ក្មេងស្រី​មិន​ស្គាល់​ឈ្មេ​ាះ​អាយុ​១​ឆ្នាំ​។​

 
​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១:៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ២០១៥ នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​ក្រុងព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​៕gss sdfx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya