ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » លោក​ឧកញ៉ា មាស ណា​រិ​ទ្ធ អាង​អំណាច មិន​ព្រម​ឲ្យ​រដ្ឋាករ​ត​បណ្តាញទឹក​ចូល​ភូមិ​

លោក​ឧកញ៉ា មាស ណា​រិ​ទ្ធ អាង​អំណាច មិន​ព្រម​ឲ្យ​រដ្ឋាករ​ត​បណ្តាញទឹក​ចូល​ភូមិ​

​ភ្នំពេញ ៖ កាលពី​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បាន​សើ្ន​សុំ ត​បណ្តាញទឹក កាល​ស្នើសុំ​នោះ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ខាង​រដ្ឋាករ​ទឹកបាន​ឆ្លើយថា ចាំ​ដល់​គម្រោង​ឆ្នាំ​២០១៥ ។​

 
​លុះ​រហូតមកដល់​ឆ្នាំ​២០១៥ ខែ​៦ ពួកគាត់​បាន​សួរ​ម្តងទៀត ខាង​មន្ត្រី​រដ្ឋាករទឹក​ថា ចាំ​ខែ​៨ ដល់​ខែ​៩​។ ទាក់ទង​នឹង​ការពន្យារពេល​ម្តង ហើយ​ម្តងទៀត ពួកគាត់​ក៏បាន​ធ្វើ​អន្តរាគមន៍​មួយ​តាមរយៈ​លិខិតស្នាម​មួយ​ដាក់ ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១៤ ខែធ្នូ លោក​អភិបាល​សាលា​រាជធានី បានចេញ​លិខិត​មួយ​ស្នើ​ដល់​រដ្ឋាករ​ឲ្យ​ចុះមក​មើល ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

 
​រដ្ឋាករ​ក៏បាន​បញ្ជាក់​មកវិញ​ថា កន្លែង​ដែល​ត្រូវ​ត​បណ្តាញទឹក​ចូល​ពី​មេ​បំពង់​ធំ​ទៅនេះ វា​ទាក់ទង​ទៅនឹង បញ្ហា​ចម្បង​មួយ​ប៉ះពាល់ ទៅលើ​ចំណុច​មេទឹក​ត្រូវ​បំបែកចេញ គឺ​ប៉ះ​ទៅលើ​របង​ដី​កម្ម​សិ​ទិ្ធ​របស់លោក​ឧកញ៉ា មាស ណា​រិ​ទ្ធ ដែល​របង​នេះ នៅ​ចំ​ចំណុច​មេទឹក ផ្លូវលំ ស្ថិតនៅក្នុង​ក្រុមទី​៥ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ តាម​បណ្តោយ​ផ្លូវ​ហាណូយ​ខាងស្តាំ​ដៃ ទើប​ធ្វើ​ឲ្យ​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​លោក ឧកញ៉ា មាស ណា​រិ​ទ្ធ ដែល​បាន​ប្រើប្រាស់​អំណាច​របស់ខ្លួន ធ្វើ​ឲ្យ​ប៉ះ​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ត​បណ្តាញទឹក​ចូល​ភូមិ​។

 

ម្យ៉ាងវិញទៀត របង​របស់លោក​ឧក​ញ៉ា មាស ណា​រិ​ទ្ធ បាន​រំលោភបំពាន​ទៅលើ ចំណែក​ផ្លូវរដ្ឋ​ផងដែរ ដោយ​សាលាខណ្ឌ​សែន​សុខ ធ្លាប់បាន​ទៅ​វាយកម្ទេច​ចោល កាលពី​ដើមខែ​កន្លងទៅនេះ​។​

 

​តំណាង​របស់​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ទៀតថា លោក​ចៅសង្កាត់ សួង ម៉ុក លោក​បាន​ប្រឹងប្រែង​ណាស់ សម្រាប់​ការជួយជ្រោមជ្រែង ឲ្យ​មានទឹក​ចូលទៅ​ភូមិប​ន្លា​ស្អិត​នេះ ដោយឡែក​សាលាខណ្ឌ ទោះបី​ជាមាន​លិខិត ស្នើសុំ​ម្តង​ហើយ​ម្តងទៀត គឺ​មិនទាន់មាន​ចម្លើយ​ណាមួយ ទៅកាន់​ពួកគាត់​នោះទេ ។​

 

​យោងតាម​ឯកសារ​ពាក់ព័ន្ធ ដែល​បានបង្ហាញ​ខាងក្រោម​នេះ គឺ​រហូតដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ លោក ប៉ា សុជាតិ​វង្ស បាន​ឆ្លើយតប និង​បានបញ្ជាក់​មកហើយ ដោយ​ការបញ្ជាក់​របស់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា បញ្ហា​ត​បណ្តាញទឹក​របស់​ពួកគាត់ គឺ​ស្ថិតនៅក្នុង​ការដោះស្រាយ នៅឡើយ ពោលគឺ​មិន​ជាប់គាំង​ជា​ផ្លូវការ​ទេ​។​

 

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​បន្លា​ស្អិត​នេះ មាន​សរុប​ប្រមាណ​ជាង ១០០​គ្រួសារ មាន​ចំនួន​មនុស្ស ៧០០០​ទៅ​៨០០០​នាក់ បូករួម​ទាំង​កម្មករ កម្មការិនី ដែល​កំពុងធ្វើការ​នៅ​តំបន់​នេះ​៕dsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya