ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ឃាត់​សង្ឃ​4​អង្គ​សឹង​​ក្នុងផ្ទះ​សំណាក់​ដើរ​​បិណ្ឌបាតបច្ច័យ​គួរ​សង្ស័យ​ ​

ឃាត់​សង្ឃ​4​អង្គ​សឹង​​ក្នុងផ្ទះ​សំណាក់​ដើរ​​បិណ្ឌបាតបច្ច័យ​គួរ​សង្ស័យ​ ​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ដឹងថា មាន​សង្ឃ​៤​អង្គ​កំពុង​និមន្ដ​បិណ្ឌបាតបច្ច័យ​ក្នុង​សកម្មភាព​គួរឱ្យ សង្ស័យ  កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៩ កញ្ញា នៅ​ផ្សារ​មោងឫស្សី ។ បន្ទាប់ពី​បាន​ឃាត់ខ្លួន​សួរនាំ​សមត្ថកិច្ច​បានឱ្យដឹងថា ព្រះសង្ឃ​ទាំង​៤​អង្គ នោះ​គឺ​១-​នាម ដែន មករា ព្រះជន្ម​២៨​វស្សា ២-​នាម មុត ម៉ុ​ស ព្រះជន្ម​២០​វស្សា ៣-​នាម ជឿ សែ ព្រះជន្ម​២២​វស្សា និង​៤-​នាម សុខ សាម​មី ព្រះជន្ម​១៨​វស្សា ។​
​សង្ឃ​ទាំងអស់​ខាងលើ​គង់នៅ​វត្ដ​ខ្លា​កូន​ចាស់ ស្ថិតនៅក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ ។ លោក កែវ សុខុម អធិការរង​ស្រុក​មោងឫស្សី​បាន​មានប្រសាសន៍ថា ការឃាត់​ព្រះសង្ឃ​ខាងលើនេះ ដោយសារ​មានប្រតិកម្ម​ពី​ប្រជាពលរដ្ឋ ដែល​ឃើញ​និមន្ដ​បិណ្ឌបាតបច្ច័យ​ទាំង​ព្រលឹម​អុរ​ក្នុង​សកម្មភាព
​គួរឱ្យ សង្ស័យ និង​គង់នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ពេញចិត្ដ​» ក្នុងស្រុក​មោងឫស្សី ១​យប់​ហើយ ដោយ​និមន្ដ​ត្រឡប់​មកពី​រាជធានី​ភ្នំពេញ ដែល​ប្រាប់ថា ដាច់​សោហ៊ុយ​ធ្វើដំណើរ ។ លោក​បន្ដថា ដោយសារ​សង្ស័យ ទើប​លោកស្នងការ​ខេត្ដ​បញ្ជា​ឱ្យ​ឃាត់​ព្រះសង្ឃ​ទាំងនេះ​បណ្ដោះអាសន្ន ដើម្បី​សួរនាំ​ពី​គោលដៅ ។ ប្រជាពលរដ្ឋ និង
​ក្រុមអាជីវករ​បានឱ្យដឹង​ថា សកម្មភាព​របស់​ព្រះសង្ឃ​ខាងលើ​ពិតជា​គួរឱ្យ​សង្ស័យ​បំផុត​ពេល​និមន្ដ បិណ្ឌបាតបច្ច័យ ពីព្រោះ​គេ​មិន​ធ្លាប់​ប្រទះឃើញ​ព្រះសង្ឃ​អង្គណា​និមន្ដ​បិណ្ឌបាត រួចហើយ​ចេញពី​វត្ដ​មក​ស្នាក់នៅ​ខាងក្រៅ​ឡើយ ។
ប្រភព​ខ្លះ​ប្រាប់ថា លោកសង្ឃ​ទាំង​៤​អង្គ​នេះ ទើបតែ​និមន្ដ​មកពី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្សប្រឆាំង តែ​គេ​មិនអាច​ដឹង​ពី​គោលដៅ​ដែល​ព្រះសង្ឃ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ ត្រឹម​ស្រុក​មោងឫស្សី​ទេ ។ លុះ​ព្រឹក​ឡើង​គេ​ឃើញ​ព្រះសង្ឃ​ខាងលើ​និមន្ដ​បិណ្ឌបាតបច្ច័យ ទើប​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុរ ។​
​ជុំវិញ​បញ្ហា​ខាងលើនេះ​ព្រះសង្ឃ​ទាំង​៤​អង្គ បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​ទើបតែ​និមន្ដ​មកពី «​វត្ដ​ស្ទឹងមានជ័យ​» ក្នុង​រាជធានី​ភ្នំពេញ ដោយ​ត្រឡប់​ទៅ «​វត្ដ​ខ្លា​កូន​ចាស់​» នៅ​ខេត្ដ​បន្ទាយមានជ័យ ។ ប៉ុន្ដែ​ព្រះអង្គ​បញ្ជាក់ថា ពេលមកដល់​ស្រុក​មោងឫស្សី ក៏​ឈប់​សឹង​នៅផ្ទះ​សំណាក់​មួយ​យប់ ដោយសារ​អស់​សោហ៊ុយ​ធ្វើដំណើរ ។ លុះ​ព្រឹក
​ឡើង​ក៏​និមន្ដ​ចេញ​បិណ្ឌបាតបច្ច័យ​ដើម្បី​បាន​សោហ៊ុយ​ធ្វើដំណើរ បន្ដ ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ទៅ​សួរនាំ​តែម្ដង ។ ពាក់ព័ន្ធ​នឹង​រឿង​ដែល​លើកឡើងថា ព្រះអង្គ​ទើប​វិលត្រឡប់​មកពី​ចូលរួម​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ នោះ​លោកសង្ឃ​ទាំង​៤​អង្គ​នេះ​បញ្ជាក់ថា ព្រះអង្គ​មិន​ពាក់ព័ន្ធ​ទេ ។ ប៉ុន្ដែ​ករណីនេះ សង្ឃ​ខ្លះ​មាន​សង្ឃដីកា​ថា ទៅ​ចូលរួម
​បុណ្យខួប​១០០​ថ្ងៃ​គ្រូ​ចៅអធិការ​វត្ដ​ស្ទឹងមានជ័យ រីឯ​សង្ឃ​ខ្លះ​មាន​សង្ឃដីកា​ថា ទៅ​មើល​បងប្អូន​ឈឺ​នៅ​ភ្នំពេញ ។
ទោះជា​យ៉ាងនេះ​ក្ដី ព្រះអង្គ​បញ្ជាក់ថា ព្រះអង្គ​បាន​និមន្ដ​ទៅ​ភ្នំពេញ កាលពី​ថ្ងៃទី​៦ កញ្ញា ដោយ​ស្នាក់នៅ​វត្ដ​ស្ទឹងមានជ័យ និង​បាន​វិលត្រឡប់​មកវិញ​នៅ​រសៀល​ថ្ងៃទី​៨ កញ្ញា ។ ប៉ុន្ដែ​ដោយ​យប់​ផង និង​អស់​បច្ច័យ​ធ្វើដំណើរ​ក៏​ស្នាក់នៅ​ផ្ទះសំណាក់ ក្នុងស្រុក​មោងឫស្សី​១​យប់​សិន ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៩ កញ្ញា ពេល​និមន្ដ​ចេញ​បិណ្ឌបាតបច្ច័យ​ក៏ត្រូវ​សមត្ថកិច្ច​និមន្ដ​ព្រះអង្គ​មក សួរនាំ​តែម្ដង ។​
​លោក​អធិការរង​ស្រុក​មោងឫស្សី កែវ សុខុម បាន​បញ្ជាក់ថា លោកសង្ឃ​ទាំង​៤​អង្គ​នេះ​មិនមែន​ធ្វើដំណើរ​រួមគ្នា​ទេ គឺ​២​អង្គ​ធ្វើដំណើរ​ដោយ​ម៉ូតូ​ដែលមាន​កូនសិស្ស​ជា​អ្នក​ឌុប ហើយ​២​អង្គ​ទៀត​ធ្វើដំណើរ​តាម​រថយន្ដ​តាក់ស៊ី​ទាំង​ទៅ​ភ្នំពេញ និង​ត្រឡប់មកវិញ ។ លោក កែវ សុខុម បន្ដថា ពេល​សួរ​នាំនៅ​ព្រឹក​នោះ មាន​សង្ឃ​២​អង្គ​ប្រុង​ជិះ​ម៉ូតូ
​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​ភ្លាមៗ​មក​សួរនាំ​ដែរ ។ ព្រះសង្ឃ​ទាំងនោះ​អះអាងថា អស់​បច្ច័យ​ធ្វើដំណើរ​ដូចគ្នា ប៉ុន្តែ​ដល់​ស្រាវជ្រាវ​ទៅ​មិន​ដូច្នេះ​ទេ​។ ទោះជា​យ៉ាងណា ក៏​គេ​មិនដឹង​ពី​គោលបំណង​របស់​ព្រះសង្ឃ​ទាំង​៤​អង្គ​ដែល​មក​ស្នាក់នៅ​ស្រុក មោងឫស្សី​នោះទេ ។​
​លុះ​បញ្ជូន​មកដល់​ស្នងការដ្ឋាន​ខេត្ដ  លោកស្នងការ​ក៏បាន​បញ្ជា​ឱ្យកម្លាំង​ការិយាល័យ​ការពារ និង​អន្ដរាគមន៍​ដឹក​ព្រះសង្ឃ​ទាំង​៤​អង្គ​នោះ​ទៅកាន់​វត្ដ​ខ្លា​កូន​ចាស់ ខេត្ដ​បន្ទាយមានជ័យ ជា​វត្ដ​ដែល​ព្រះសង្ឃ​ស្នាក់នៅ ដើម្បី​ប្រគល់ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​បន្ដ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya