ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន​ដឹកជញ្ជូន “​លី​អុត​នី​” កំពុងតែ​បំផ្លិចបំផ្លាញ​ផ្លូវ​

ក្រុមហ៊ុន​ដឹកជញ្ជូន “​លី​អុត​នី​” កំពុងតែ​បំផ្លិចបំផ្លាញ​ផ្លូវ​

​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​មិន​ពេញចិត្ត ហើយ​បាននាំគ្នា​លើកឡើងថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន ដឹកជញ្ជូន​លី​អុត​នី កំពុងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាង​គឃ្លើន គឺ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។​

 
​ជា​រាល់ថ្ងៃ​គេ​សង្កេតឃើញថា រថយន្ត​តូចធំ តែងតែ​កិន លើ​គំរប​លូ ដោយ​មិន​យក​ភ្នែក​មើល ហើយ​បែក​គម្រប​លូ​ជាច្រើន តែ​ម្ចាស់​ក្រុមហ៊ុន មិន​អើពើ​សោះ ធ្វើអោយ​បាត់បង់​ថវិការដ្ឋ ដែរ​អាជ្ញាធរ​ខិតខំ​ប្រឹង​ប្រែង​ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​កែលម្អរ​សោភ័ណភាព បែរជា​ក្រុមហ៊ុន​ខាងលើនេះ បំផ្លិចបំផ្លាញ​ទៅវិញ​។​

 
​ក្នុងនោះ​រដ្ឋបាល​ក្រុង​បាន​អំពាវនាវ សូម​ឲ្យ​បងប្អូន​ពាណិជ្ជករ ដែល​ធ្វើ​អាជីវកម្ម ដឹកជញ្ជូន មេត្តា​ចូលរួម​ថែរក្សា​សមិទ្ធផល ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ កុំ​ឲ្យ​ធ្វើ​ដូច​ក្រុមហ៊ុន​ដឹកជញ្ជូន លី​អុត​នី ដែលជា​រឿយៗ​បាន​និង កំពុងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ សាធារណៈ​របស់​រដ្ឋ ដោយ​ចេតនា​។​

 
​ជាក់ស្តែង​នៅវេលា​ម៉ោង​ប្រមាណ​១១ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នេះ រ​យន្ត​ធុន​សណ្តោង របស់​ក្រុមហ៊ុន បាន​បើក​កិនបំបែក​គំរប​លូ មេ​រំដោះ​ទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​ក្រុមហ៊ុន​តែម្តង ស្ថិតក្នុង​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕asda fdsfs

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya