ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហាសន្និបាត​បក្ស នៅ​សប្តាហ៍​ទី​៣ ខែមីនា​

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហាសន្និបាត​បក្ស នៅ​សប្តាហ៍​ទី​៣ ខែមីនា​

​ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​នៅលើ​បណ្តាញ​ទំនាក់ទំនង Facebook នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​មហាសន្និបាត​របស់​បក្ស នៅ​សប្តាហ៍​ទី​៣ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ ។​

 
​លោក កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ ខ្ញុំ​ដឹកនាំ​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។ របៀប​វីរៈ ដែល​យើង​ជជែក​គ្នា​គឺ​៖ ១.​គណបក្ស​សម្រេច​នឹងធ្វើ​សន្និបាត​នៅ​សប្ដាហ៍​ទី​៣ ខែមីនា​ឆ្នាំ​២០១៦ និង​ទី​២.​យើង​បានអនុម័ត​ពង្រាង​ផែនការ​សកម្មភាព​គណ​បក្ស​សម្រាប់​ឆ្នាំ​២០១៦»​។​

 
​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ឱ្យដឹងថា មហាសន្និបាត​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​ជាតិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​រាល់​២​ឆ្នាំ​ម្តង ហើយ​មហាសន្និបាត​នេះ​នឹងមាន​សមាជិក​ក្រុមប្រឹក្សា​ជាតិប្រមាណ​១​ពាន់​នាក់​ចូលរួម ដើម្បី​អនុម័ត​លើ​សេចក្តីសម្រេច​មួយចំនួន​។​

 
​លោក​ថា «​មហាសន្និបាត​នេះ​យើង​នឹង​អនុម័ត​សេចក្តីសម្រេច​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​យើង​បានរៀបចំ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ យើង​នឹងដាក់​សម្រេច​គោលនយោបាយ ហើយ​យើង​នឹងដាក់​សម្រេច​វិធាន​ផ្ទៃក្នុង នៃ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយនឹង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៦ ព្រមទាំង​មាន​កិច្ចការ​ផ្សេងទៀត ដែល​យើង​នឹងដាក់​ជូន​សមាជ​អនុម័ត​»៕dfsx

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya