ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឆែ សុធា ប្រព្រឹត្ត​អំពើ​ពុករលួយ មិន​ចាញ់​លោក ថោង សុខាំ​ភូ​ ​

លោក ឆែ សុធា ប្រព្រឹត្ត​អំពើ​ពុករលួយ មិន​ចាញ់​លោក ថោង សុខាំ​ភូ​ ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក ឆែ សុធា អតីត​ប្រធាន​សាខាគយ ខេត្ត​ឧត្ដរមានជ័យ ដែល​ល្បី​រឿង​ឃុបឃិត ជាមួយ​ឈ្មួញ រកស៊ី​នាំចូល​ទំនិញ​គេច​ពន្ធ មាន​យីអ៊ុន ឡើងកាន់តំណែង ជា​ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក​ថោង សុខាំ​ភូ ដែល​ល្បីល្បាញ ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​គេ​ដឹងថា លោក ឆែ សុធា ក៏​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុករលួយ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ចាញ់​លោក ថោង សុខាំ​ភូ នោះឡើយ ។
​មន្ត្រីរាជការ ឈ្មួញ និង​អាជីវករ ក៏​ដូចជា​ក្រុម​អ្នក​រត់​តាក់ស៊ី ដឹកជញ្ជូន​ទំនិញ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​រំលឹកថា ពេល​ធ្វើ​ជា​ប្រធាន​សាខាគយ ខេត្ត​ឧត្ដរមានជ័យ លោក ឆែ សុធា ល្បីល្បាញ​ខាង ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ចរិត​ក្រអឺតក្រទម​។ លោក ឆែ សុធា ពេល​ធ្វើ​ជា​មេ​គយ ខេត្ត​ឧត្ដរមានជ័យ បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំ​ចូល​រថយន្ត ចង្កូត​ស្ដាំ​គេចពន្ធ ទំនិញ​គេច​ពន្ធ និង​ប្រេងសាំង​គេចពន្ធ ចូល​ទឹកដី​ខ្មែរ យ៉ាង​ពេញបន្ទុក ដោយ​មាន​ការ​បើកដៃ ឃុបឃិត​ពី​មេ​គយ​ធំៗ មួយចំនួន​។ ដូច្នេះ​ការទទួលបាន​តំណែង ជា​មេ​គយ​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ឆែ សុធា អាច​ប្រព្រឹត្ត​អំពើពុករលួយ កាន់តែ​ខ្លាំង​ថែម​ទៀត ដោយ​មិន​ខ្វល់​ពី​វិធានការ កែ​ទម្រង់​របស់​ស្ថាប័នគយ នោះឡើយ​។
​មជ្ឈដ្ឋាន​នានា​រង់ចាំ​មើល​ថា តើ​ប៉ុស្តិ៍​ជជុះ​របស់​គយ​ចល័ត នៅ​ចំណុច​ផ្លូវ​លេខ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ត្រូវបាន​លុបបំបាត់​ឬក៏​អត់ ព្រោះ​កន្លងមក ប៉ុស្តិ៍​គយ​ចល័ត​នេះ បង្ក​ការលំបាក​យ៉ាងខ្លាំង ដល់​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ហើយ​សូម្បី​តែ​អ្នក​រត់​តាក់ស៊ី ដែល​មាន​ដឹកទំនិញ​បន្តិចបន្តួច ក៏​ត្រូវ​ក្រុម​គយ​ចល័ត ជំរិត​យកលុយ ដោយ​គ្មាន​ការយោគយល់​។ អ្វី​ដែល​មហាជន ហួសចិត្ត​នោះ គឺ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សារភាព​ត្រង់ៗ​ថា ខ្លួន​ជា​អ្នក​ឃុបឃិត ស៊ីញ៉េ​ឲ្យ​បង្កើត​ប៉ុស្តិ៍​ជជុះ របស់​គយ​ចល័ត នៅ​ចំណុច​ផ្លូវ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដូចនេះ​លោក គោ​ស៊ុំ សារឿ​ត អាច​បើកដៃ​ឲ្យ​លោក ឆែ សុធា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ឡើង​ថ្មី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាមិនខាន​៕

W@t-30122

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya