ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​សណ្ឋាគា​រជិត​១០០​នាក់​នៅ​សៀមរាប តវ៉ា​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួល​បុក្គលិក​១៧​នាក់​ចូល​ធ្វើការ​វិញ​ ​

បុគ្គលិក​សណ្ឋាគា​រជិត​១០០​នាក់​នៅ​សៀមរាប តវ៉ា​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួល​បុក្គលិក​១៧​នាក់​ចូល​ធ្វើការ​វិញ​ ​

សៀមរាប​៖ បុក្គលិក​សណ្ឋាគារនៅ​សៀមរាប​មួយក្រុម​មាន​គ្នា​ប្រហែលជិត​១០០​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅខាងមុខ​សណ្ឋាគារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ទទួលយក​អតីត​បុក្គលិក​ចំនួន​១៧​នាក់​ចូល​ធ្វើការ ដោយសារ ការ​បញ្ឍប់​ពួកគាត់​គ្មាន​មូលហេតុ​។​
​ការតវ៉ា​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅខាងមុខ​សណ្ឋាគា​រវិច​តូ​រី​យ៉ា ក្បែ​ព្រះអង្គ​ចេក​ចម ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​។​
​តំណា​ឲ្យ​សហជីប​នៅ​មូលដ្ឋាន និង​ជា​បុក្គលិក​សណ្ឋាគារ​វិចតូ​រី​យ៉ា ស្ថិត​ក្នុង​ក្រុង​សៀមរាប បានឲ្យ​ដឹង​នៅ​កន្លែង​តវ៉ា​ថា ម្ចាស់​សណ្ឋាគារ​ដែល​ជា​ជនជាតិ​បារាំង​បាន​បញ្ឍប់​បុក្គលិក​ចំនួន​១៧​នាក់​ដោយ​ប្រាប់ថា ថៅកែ​សណ្ឋាគ​មិន​ចង់ឲ្យ​មាន​សមាជិ​ក​សហជីប​នៅក្នុង​សណ្ឋាគារ​នោះ​។​អ្នកស្រី​បន្ដ​ថា ក្រុម​អតីត​បុក្គលិក​ទាំងនោះ​ពួកគាត់​ជា​សមាជិក​សហជីប​ជាច្រើ​ន​ឆ្នាំ​មកហើយ ប៉ុន្ដែ​នៅពេល​អ្នក​គ្រប់គ្រង​បុក្គលិក​ថ្មី​ចូល​ធ្វើ​ការកើតមាន​បញ្ហា​ជាមួយ​បុក្គលិក​ជា​បន្ដបន្ទាប់​។ អ្នកស្រី​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នេះ​ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួលយក​បុក្គលិកទាំ​ង​នោះ​ចូលធ្វើការ​វិញ និង​ឲ្យ​គោរព​ច្បាប់​ការងារ ខណៈ​ក្រុមអ្នកតវ៉ា​ទាំងនោះ​ភាគច្រើន​ជា​បុក្គលិក​ដែល​កំពុង​ធ្វើការ​នៅ​ក្នុ​ង​សណ្ឋាគារនេះ​។​
​ក្រុមបាតុករ​ឲ្យដឹង​ស្រដៀង​គ្នា​ថា ថៅកែ​សណ្ឋាគារ​ជា​ជនបរទេស​រូបនោះ បាន​បញ្ឍប់​ពួក​គាត់​ដោយ​គ្មាន​កំហុស​ដែល​ពួក​គេ​អះអាង​ថា ផ្ទុយ​ពី​ច្បាប់​ការងារ​នៅ​កម្ពុជា​។ ក្រុមអ្នកតវ៉ា​អះអាង​បន្ដថា ម្ចាស់​សណ្ឋាគារ​នោះ​គាប់​សង្កាត់​បុក្គលិក​គ្រប់​រូបភាព ដើម្បី​បណ្ដេញ​ពួកគេ​ចេញ​ពី​ការងារ​។​
​លោក កៅ ស៊ូផា ជា​មេធាវី​ការពារ​ឲ្យ​ម្ចាស់​សណ្ឋាគារ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​មិន​អាច​ទទួលយក​ក្រុម​អតីត​បុក្គលិកទាំង​១៧​នាក់​ចូល​ធ្វើការ​បាន​ទេ ប៉ុន្ដែ​លោក​ថា និយោជក​នឹង​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​តាមច្បាប់​ការងារ​នៅ​កម្ពុជា​។ ចំពោះ​ការចោទប្រកាន់​ថា រើស​អើ​ស​សហជីប​នោះ លោក កៅ ស៊ូផា អះអាងថា ក្រុម​សហជីប​គ្មាន​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ​។​
​ទោះជា​យ៉ាងណា​ក៍ដោយ​លោក ម៉ម​រិទ្ធី ប្រធាន​សហព័ន្ធ​សហជីប​កម្មករ​និយោជិត​វិស័យ​ទេ​ចរណ៍ និង​សេវាកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ការ​បញ្ឍប់​បុក្គលិ​កនេះរំលោភ​លើ​ច្បាប់​ការងារ និង​សេចក្ដី​បង្គាប់​ក្រុមប្រឹក្សា​អាជ្ញារ​កណ្ដាល​ដែល​បង្គាប់​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួល​ពួកគេ​ចូល​ធ្វើការ​វិញ​។ ប្រធាន​សហជីប​រូបនោះ​អះអាង​ថា​តាម​ច្បាប់​ការងារ ក្រុមហ៊ុន​ត្រូវ​ផ្ដល់ប្រាក់​រំលឹក​ដល់​កម្ម​ករ​ចាប់ពី​ថ្ងៃ​បញ្ឍប់​។​លោក ម៉ម រិទ្ធី បន្ថែម​ថា​លោក​នឹង​ជំរុញ​ឲ្យ​អ្នក​តវ៉ា​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​បន្ដទៀត ដើម្បី​ឲ្យ​និយោជិកអ​នុវ​ត្ដច្បាប់​ការងារ​ឲ្យមាន​ប្រសិទ្ធិភាព​៕
303_454389078079521_300904770440176_n 6184_454389161412846_6221366141111498706_n 11249_454389128079516_1080170868548410526_n 922972_454389191412843_8616518079085450986_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya