ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​៣​នាក់ ត្រូវ​បងប្រុស​ជីដូនមួយ​រំលោភ​ម្នាក់​ម្តង​ ​

ក្មេងស្រី​៣​នាក់ ត្រូវ​បងប្រុស​ជីដូនមួយ​រំលោភ​ម្នាក់​ម្តង​ ​

ខេត្តសៀមរាប ៖ ក្មេងស្រី​៣​នាក់​បងប្អូន​បង្កើត ត្រូវ​បងប្រុស​ជី​ជូន​មួយ​របស់​ខ្លួន​ឡើង​ទៅលើ​ផ្ទះ​នៅ​ពេលយប់​រួច​រំលោភ ម្តងម្នាក់ៗ​រួច​ហើយ​ដោយ​សន្យាថា ឱ្យ​លុយ​ប្រាំ​ពាន់​រៀល​ដើម្បី​កុំឱ្យ​ប្រាប់​អ្នកជិតខាង ខណៈ​ឪពុកម្តាយ​មិន​នៅផ្ទះ តែ​ត្រូវ​ក្មេងស្រី​រងគ្រោះ​ទាំង​៣​នាក់​ប្រាប់​ម្តាយមីង​ឱ្យទៅ​រាយ ការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង កាលពី​វេលា​ម៉ោង​ជិត​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅលើ​ផ្ទះ​ជនរងគ្រោះ​ក្រុង​សៀមរាប ។​
​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយមីង​ក្មេងស្រី​រងគ្រោះ​ភ្លាម ៗ​នោះ ប្រជា​ការពារ​ភូមិ និង មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល ។ លោក​បន្តថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ កាន ដូង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សៀមរាប បាន​ប្រព្រឹត្ត​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេងស្រី​៣​នាក់ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​ជនសង្ស័យ ។  ក្មេងស្រី​រងគ្រោះ​ទាំង​៣​នាក់​បងប្អូន​បង្កើត មាន ១-​អាយុ​១៥​ឆ្នាំ ២-​អាយុ​១១​ឆ្នាំ និង​៣-​អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សៀមរាប​ជា​មួយ​ជនសង្ស័យ​ដែរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា នៅ​វេលា​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នោះ ឪពុក​របស់​ជនរងគ្រោះ​មិន​នៅផ្ទះ ដោយ​គាត់​បាន​ចេញ​ទៅ​កាប់​ដំឡូង​នៅ​ទល់ដែន​ថៃ​បាត់ ខ្លួន​ក៏​បាន​ឡើង​ទៅ​ដេក​លេង​ជាមួយ​ប្អូនជីដូនមួយ​ទាំង​៣​នាក់ ហើយ​ក៏​ធ្វើ​សកម្មភាព​រំលោភ​ដោយ​យក​អណ្តាត​លិទ្ធ​និង​យក​ប្រដាប់​ភេទ​ញ៉ុលៗ មិនទាន់​បាន​សម្រេច​ទេ ហើយ​សន្យា​ថា​ឱ្យ​លុយ​ប្រាំ​ពាន់​រៀល​ដើម្បី​កុំឱ្យ​ពួកគេ​ប្រាប់​អ្នក ជិតខាង​៕
1914870_454388501412912_3126831809029140792_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya