ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ដោ​យសារ​រឿង​គំនុំ​កាប់សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​ក្រោមផ្ទះ នៅ​ស្រុក​ស្ទោង

ដោ​យសារ​រឿង​គំនុំ​កាប់សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​ក្រោមផ្ទះ នៅ​ស្រុក​ស្ទោង

​កំពង់ធំ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ឃាតក​កាប់សម្លាប់ ខណ​:​កំពុង​សំ​រាន​លង់លក់ នៅលើ​គ្រែ​ក្រោមផ្ទះ កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ពន្លាជ័យ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
​មន្ត្រីនគរបាល​មូលដ្ឋាន​បានដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា ជនរងគ្រោះ ឈ្មោះ បួន មីន អាយុ ៧៥​ឆ្នាំ នៅ​ភូមិ​ខាងលើ​។ មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន​ស្នាមរបួស​នៅ​ក​ខាងឆ្វេង និង​ស្មា​ខាងឆ្វេង ដែល​ត្រូវ​ឃាតក កាប់ ហើយ​ពេលព្រឹក​ឡើង នៅពេល​ចៅ​ចុះមក​ក្រោម ក៏​ឃើញ​សព​យាយ​តែម្តង​។ សមត្ថកិច្ច​អះអាងថា ផ្តើមចេញពី​រឿង​គំនុំ តែ​មិន​ដំណើរ​លំអិត​នៅឡើយ​ទេ​។
​នៅពេលនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត និង​នគរបាល​ស្រុក ក្រោម​បញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត បាន​នឹង​កំពុង​ត្រួតពិនិត្យ​អង្កេត​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនដៃដល់​៕fdsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya