ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​

មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១​បេ ផ្លូវ​លេខ​៧០ ភូមិ​ទី​១៩ សង្កាត់​ស្រះចក ខណ្ឌូ​ពេញ បង្ក​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាលឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់​ស្រាល​រួមទាំង​ម៉ូតូ​២​គ្រឿង​ខូចខាត ។​
​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ​២​គ្រឿង​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​នេះ​ទី​១ ម៉ាក់​MSX ពណ៍​លឿង ពាក់​ស្លាក​លេខ 1FL.2485 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ហ៊ី តេង​ហ៊ុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​ចំប​ក់មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ បាន​ទៅបុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH.0650 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​សួស ប៊ុនឡុង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត ស្នាក់​នៅផ្ទះ​លេខ​៧៨ ផ្លូ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ដោយឡែក​ករណី​ទី​២  ៖ បាន​កើតឡើង​រវាង​ម៉ូតូ​បើក​ទៅ​បុក​បង្គោល​ថ្ម បណ្ដាលឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា តាមផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​បង្កឡើង​ដោយសារ​តែ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ស៊ុយ​ស៊ី​គីនិច ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT.4972 បើកបរ​ដោយ​បុរស​ឈ្មោះ​មិន មាន អាយុ​១៩​ឆ្នាំ ជា​កម្មករ​លក់​នំ​បុ័ង ស្នាក់​នៅ​ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​រួម​ដំណើរ​ដោយ​ឈ្មោះ​ជីន ង៉ា ភេទ​ប្រុស ជា​កម្មករសំណង់ ស្នាក់​នៅ​ខេត្ត​ព្រៃវែង អ្នក​ទាំង​២​រង​របួសធ្ងន់​និង​ខូចខាត​ខ្ទេច​៕
1017428_454360551415707_3832645086694591491_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya