ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្រុមការងារ​ក្រសួង​ធនធានទឹក​បូម​ទឹកស​ង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ នៅ​ខេត្តកំពង់ធំ​

ក្រុមការងារ​ក្រសួង​ធនធានទឹក​បូម​ទឹកស​ង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ នៅ​ខេត្តកំពង់ធំ​

​កំពង់ធំ ៖ នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ នេះ លោក ឈា ប៊ុន​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បន្ត​ចុះ​ពិនិត្យ​ការងារ​បូម​ប្រមូល​ទឹក និង​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​ខេត្តកំពង់ធំ ។​

 
​ថ្លែង​នៅក្នុងពេល​ចុះ​ពិនិត្យ​ការងារ លោក ឈា ប៊ុន​រិ​ទ្ធ បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​ទឹកស្ទឹង​សែន បាន និង​កំពុង​ស្រក​ចុះ​កាន់តែច្រើន​ទៅៗ ប៉ុន្តែ​សកម្មភាព​បូម​ប្រមូល​ទឹក​របស់​យើង​នៅក្នុង​ខេត្តកំពង់ធំ នៅតែ​បន្តធ្វើ​នៅតាម​តំបន់​មួយចំនួន​ដែល​យើង​អាច​ធ្វើបាន ពិសេស​តំបន់​ដែល​ស្ថិតនៅតាម​បណ្តោយ​ដងស្ទឹង​នេះ​តែម្តង ។ លោក​បន្តថា ការងារ​នេះ យើង​កំពុង​បន្ត​អនុវត្ត​នៅលើ ១៩ ទីតាំង ក្នុង​ក្រុង​ស្រុក ចំនួន ០៤ រួមមាន​ស្រុក​កំពង់ស្វាយ ប្រាសាទ​សំបូរ សន្ទុក និង​ក្រុង​ស្ទឹងសែន ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បូម​ខ្នាត​មធ្យម (៦៥​សេះ​) របស់​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សរុប​ចំនួន ១៥ គ្រឿង ព្រមទាំង​ផ្តល់​ប្រេង​សម្រាប់​ដំណើរការ​ម៉ាស៊ីន​ខ្នាតតូច​របស់​សហគម​ន៍​ទំនប់ និង​ប្រជាពលរដ្ឋ​ដែលមាន​នៅនឹងកន្លែង​ស្រាប់ ជាច្រើន​គ្រឿង​ទៀត ។ ទន្ទឹមនឹងនោះ យើង​ក៏បាន​ពិនិត្យ និង​ឧបត្ថម្ភ​ប្រេង​ដល់​ប្រជាកសិករ​មួយចំនួន ដែល​ពួកគាត់​ពុំមាន​លទ្ធភាព​ទិញ​ប្រេង​សម្រាប់​បូមទឹក​បន្ត​ដាក់​ស្រែ​ផងដែរ ។​

 
​លោក​ប្រធាន​នាយកដ្ឋាន បាន​បន្តទៀតថា បើទោះបីជា​ស្ថានភាព​ទឹក​ឆ្នាំនេះ​តូច និង​ទាមទារ​ឱ្យ​យើង​ធ្វើការ​ប្រមូល​មក​រក្សាទុក​ជា​បន្តបន្ទាប់ ប៉ុន្តែ​ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវប្រាំង​របស់​បងប្អូន​ប្រជាកសិករ​ក្នុង​ខេត្ត​នេះ គឺមាន​សន្ទុះ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ផងដែរ ។​

 
​បើតាម​លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បានឱ្យដឹង​ផងដែរ​ថា មកដល់ពេលនេះ ប្រជាកសិករ​អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​បាន ចំនួន ៣០.០៦៣ ហិកតា ស្មើនឹង​ប្រមាណ ៨៤ ភាគរយ នៃ​ផែន​ការដែល​បានដាក់ចុះ ពោលគឺ​យឺត​ជាង​ឆ្នាំមុន​តែ ២០៤ ហិកតា ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​។ ចំណែក​ស្រូវវស្សា​វិញ ពុំមាន​បញ្ហា​នោះទេ ហើយ​ប្រជាកសិករ បាន និង​កំពុង​ប្រមូល​ផល​បាន​ចំនួន ១៧៧.១១៧ ហិកតា ស្មើនឹង​ប្រមាណ ៨៣​ភាគរយ នៃ​ផ្ទៃដី​ផលិត​បាន​៕dfsdd fdss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya