ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សាលា​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ការធ្វើ​បណ្ណ​បើកបរ​បណ្តោះអាសន្ន​

សាលា​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ការធ្វើ​បណ្ណ​បើកបរ​បណ្តោះអាសន្ន​

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បានប្រកាស​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

 
​សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ការផ្អាក​សកម្មភាព​ធ្វើ​បណ្ណ​បើកបរ​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​ឡើងវិញ លើ​នីតិវិធី និង​ការយក​កម្រៃ​លើ​សេវា​ធ្វើ​បណ្ណ​បើកបរ​។​

 
​ការសម្រេច​ផ្អាក​ការធ្វើ​បណ្ណ​បើកបរ​របស់​សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ផ្អាក​ការធ្វើ​បណ្ណ​បើកបរ ហើយ​ឱ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ពិភាក្សា​អំពី​ការបញ្ចុះ​តម្លៃ​ធ្វើ​បណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​៕
​ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​៖dfsss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya